មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?

​នេះ​ជា​លើកដំបូង​ហើយ ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ស្រី​ស្អាត ឈិ​ត សុវណ្ណ បញ្ញា បាន​នាំ​ប្អូនស្រី​ភ្លោះ​របស់​នាង ដែលមាន​ឈ្មោះថា នុ​កា មក​បង្ហើរ​សំនៀង​រួមគ្នា​នៅក្នុង​កម្មវិធី «​ត​ន្រី្ត​ពិសេស​»​របស់​ទូរទស្សន៍​ហង្ស​មាស ។​ ​មិន​ថា​មុខមាត់​នោះទេ សូម្បីតែ​ការតុបតែង​ខ្លួន និង ការ​ស្លៀកពាក់​ក៏​ដូចគ្នា​ដែរ ។

មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?

ស្ទើរ​មិនដឹងថា មួយណា​ជា​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា នោះទេ ។ អ្នក​ទាំងពីរ បាន​បង្ហើរ​សំនៀង ដែលជា​ចង្វា​ក់ញាក់ ក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា​«​ប្រុស​» ។ អ្វីដែល​កត់សំគាល់​នោះ ទោះបីជា​មិនមែនជា​អ្នកចម្រៀង​អាជីព​ដូច​បងស្រី​ក៏ពិតមែន​តែ នុ​កា ក៏មាន​សម្លេង និង ក្បាច់​រាំ​មិន​ចាញ់​បងស្រី ឈិ​ត សុវណ្ណ បញ្ញា នោះដែរ ។

មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?

កន្លងមក​គេ​គ្រាន់តែ​ដឹងថា ឈិ​ត សុវណ្ណ​បញ្ញា មាន​បងប្អូន​ភ្លោះ តែ​គេ​មិនដែល​ឃើញ​អ្នក​ទាំងពីរ​ជា​សាធារណៈ​នោះដែរ ។ នេះ​ជា​លើកដំបូង​ហើយ ដែល ឈិ​ត សុវណ្ណ​បញ្ញា បង្ហាញ​វត្តមាន​ប្អូនស្រី​ក្នុង​ឆាក​ប្រគុំ​តន្ត្រី ។​ ​គេ​មិនទាន់​ដឹងថា តើ ឈិ​ត សុវណ្ណ​បញ្ញា មានបំណង​អោយ​ប្អូនស្រី​ចូល​ផលិតកម្ម​ហង្ស​មាស​ដែរ​ឬ​យ៉ាងណា​នោះទេ ?

មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?

ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​និយាយថា ឈិ​ត សុវណ្ណ​បញ្ញា នាំ​ប្អូនស្រី​មក​ច្រៀង​ជាមួយ​ខ្លួន​ក្នុង​គោលបំណង​ឲ្យ​ទស្សនិកជន​ប្លែក​អារ​ម្ម​ណ៏​តែប៉ុណ្ណោះ ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ ចូលប្រឡូក​ក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ តែ​ប្រជាប្រិយភាព​របស់ ឈិ​ត សុវណ្ណ​បញ្ញា ហាក់​មិនសូវ​លេចធ្លោ​ប៉ុន្មាន​ឡើយ ។

មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?

ប៉ុន្តែ​ថ្មីៗ​នេះ ស្រី​ស្អាត​រូបនេះ បាន​ហក់​ចូលក្នុង​អាជីព​សម្តែង ដោយ​ក្នុងនោះ នាង​មាន​ឪ​កាស​បង្ហាញមុខ​នៅក្នុង​រឿង​«​ទេសចរ​ណ៏​ឋាននរក​»​ដោយ​គ្រង​តំណែង​ជា​តួឯក​ស្រី​រួមជាមួយ​លោក អេ​ឡិច ហ្សូ​រ៉ា ជា​តួ​ប្រុស ៕​ចេ​នី

មើលរូប​នេះ​មើល ! មួយណា​ជា ឈិ​ត សុវណ្ណ​បញ្ញា ?