តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ មានការ​បង្ហាញ​នូវ​តែម​ប្រៃសណីយ៍​ថ្មី​ចំនួន​ពីរ​ប្រភេទនៅមុខ ការិយាល័យ​ប្រៃសណីយ៍​របស់​ប្រទេស​ចិន ដែលចេញផ្សាយ​នូវ​តែម​ពីរ​ប្រភេទ​នេះ គឺ​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំវក (​សត្វ​ស្វា​) ។ តែម​ទាំងពីរ​ប្រភេទ​នេះ មាន​បញ្ជាក់​តម្លៃ​នៅ​ផ្ទៃ​ខាងមុខ​របស់​វា ដោយមាន​តម្លៃ ១.២០ យន់ (១៨ សេន​អាមេរិក​) ក្នុង​តែម​នីមួយៗ ហើយ​រូប​សម្រាប់​ឆ្នាំ ២០១៦ នេះ គឺជា​រូប​ឆ្នាំវក (​ឆ្នាំ​ស្វា ឬ​ សត្វ​ស្វា​) ដែលជា​ឆ្នាំ​ស្ថិតនៅក្នុង​ប្រតិទិន​ចន្ទគតិ​របស់​ប្រទេស​ចិន ។​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

​គួរ​កត់សម្គាល់ថា មាន​តែម​មួយ​ដែលមាន​លក្ខណៈពិសេស​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយសារតែ​វា​បានបង្ហាញ​នូវ​គំនូរ​នៃ​រូប​មេ​ស្វា​មួយកំពុងតែ​កាន់​កូន​ទាំងពីរ​របស់​វា ដែល​រូបនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការបញ្ចប់​នូវ​គោលនយោបាយ​កូន​តែមួយ​របស់​ប្រទេស​ចិន ដែលជា​ប្រទេស​កាន់រ​បបក​ម្មុយ​នី​ស្ដ​ជា​យូរមកហើយ​នោះ នេះ​បើ​យោងទៅតាម​ការ​ឲ្យ​ដឹង​ពី​កាសែត Legal Evening News ដែល​ស្ថិតនៅ ទីក្រុង​ប៉េកាំង ។​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

​ក្នុង​ប្រតិទិន​របស់​ប្រទេស​ចិន មាន​សត្វ​ដែល​តំណាង​ឲ្យ​កង​នៃ​រាសី​ចំនួន ១២ ហើយ​ដែល​ឆ្នាំ នីមួយៗ​នឹងធ្វើ​ការផ្លាស់ប្ដូរ​គ្នា​រៀងរាល់​មួយឆ្នាំ​ម្ដង ក្នុង​លក្ខណៈ​ជា​កង​រង្វង់ (​កងចក្រ​) ។ ប្រទេស​ចិនបានធ្វើការ​បោះពុម្ពផ្សាយ​នូវ​រូប​សត្វ​នៃ​ឆ្នាំ​ទាំង ១២ ជា​លើកដំបូង​លើ​តែម​ប្រៃសណីយ៍តាំងពី​ឆ្នាំ ១៩៨០ មកម្ល៉េះ ដែល​ក្នុងនោះ​ក៏មាន​ឆ្នាំវក (​ឆ្នាំ​ស្វា​) ផងដែរ ។​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

​តែម​ប្រៃសណីយ៍​ទាំងពីរ​ប្រភេទ​សម្រាប់​ឆ្នាំនេះ ត្រូវបាន​រចនា​ឡើង​ដោយ​វិចិត្រករ​ល្បី​ជនជាតិ​ចិន ឈ្មោះ Huang Youngyu ហើយ​រូបគាត់​ជា​អ្នក​ដែល​បាន​រចនា​នូវ​តែម​ប្រៃសណីយ៍​ឆ្នាំវក (​ឆ្នាំ​ស្វា​) លើកដំបូង កាលពី ៣៦ ឆ្នាំមុន​នោះ​ផងដែរ ៕ ខេមរា​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​

តែម​ប្រៃសណីយ៍​ឆ្នាំវក ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​កូន​ពីរ​របស់​ចិន​