ប្តី​យក​សាំង​ចាក់​ដុត​ប្រពន្ធ រួច​រត់​គេចខ្លួនបាត់

កំពង់ចាម: ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់ យក​ប្រេងសាំង ស្រោច​លើប្រពន្ធ ហើយ​ដុត​ប្រពន្ធ​ខ្លួន​ទាំង​រស់​យ៉ាង​ព្រៃផ្សៃ បណ្តាល​ឲ្យ​រង របួស​ពេញ​ខ្លួនហើយ​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នា​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ស្ត្រី​រងគ្រោះ មានឈ្មោះ លុយ ភាព អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ​ជនដៃដល់​មានឈ្មោះ​ញានលាប អាយុ​៤៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​កើតហេតុ​។​

​ករណី​ហឹ​ង្សា ក្នុង​គ្រួសារ​មួយ ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់ យក​ប្រេងសាំង ស្រោចលើ​ប្រពន្ធ ហើយ​ដុត​ប្រពន្ធ​របស់ ខ្លួន​យ៉ាង​ព្រៃផ្សៃ បណ្តាល​ឲ្យ​រង របួស​ពេញខ្លួន ហើយ​បុរស​ជា​ប្តី បាន​រត់​គេចខ្លួនបាត់​។​

​មូលហេតុ​បណ្តាល​ឲ្យ​មាន​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ​បណ្តាលមកពី​ការ ឈ្លោះប្រកែក​គ្នារវាង ប្តី និង​ប្រពន្ធ​នេះ ហើយ​បុរស​ជា​ប្តី​ចិត្តខ្លាំង បាន​យក​ប្រេងសាំង ចាក់​ស្រោចលើ​ប្រពន្ធ រួច​ដុត​តែម្តង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រង របួស​ជា​តំណំ ត្រូវបានសាច់ញាតិ​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​សមត្ថកិច្ច បាន​កំពុង​ដុតដៃដុតជើង ដើម្បី​តាម​ចាប់​ជនដៃដល​ជា​ប្តី យកមកផ្តន្ទាទោស​តាមច្បាប់​៕

ប្តី​យក​សាំង​ចាក់​ដុត​ប្រពន្ធ រួច​រត់​គេចខ្លួនបាត់

ប្តី​យក​សាំង​ចាក់​ដុត​ប្រពន្ធ រួច​រត់​គេចខ្លួនបាត់