៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

សម្លៀកបំពាក់ និង ការតុបតែង​មុខ​ពិតជា​សំខាន់ តែបើ​បាន​ពាក់​គ្រឿងអលង្ការ​ដែលមាន​ពន្លឺ​ចែងចាំង​ទៀត​នោះ​ប្រាកដជា​ធ្វើឱ្យ​អ្នក​ពោរពេញ​ដោយ​ការចាប់អារម្មណ៍​ពី​ក្រសែភ្នែក មនុស្ស​ទាំងឡាយ ។ ទោះជា​គ្រឿងអលង្ការ​ត្រូវបាន​ពាក់​ជាប្រចាំ​ឡើង​ស្រអាប់​ក៏ដោយ ក៏​អ្នក​អាចធ្វើឱ្យ វា​មាន​ពន្លឺ​ចែងចាំង​ដូច​ថ្មី​ម្តងទៀត ជាមួយ​អាថ៌កំបាំង​លាង​សម្អាត​ខាងក្រោម ។​

១ – សាប៊ូ​លាងចាន​
​ក – បន្តក់​សាប៊ូ​លាងចាន ២ ទៅ ៣ តំណក់​ចូលក្នុង​ទឹក​ធម្មតា ឬ ទឹក​ក្តៅ ដោយ​កូរ​ថ្នមៗ ។ កុំ​ប្រើ​ទឹក​ក្តៅ ឬ ទឹក​ដាំ​ពុះ​ជាមួយ​គ្រឿងអលង្ការ​មាស​ដែលមាន​ដាំ​ត្បូង ឬ ពេជ្រ ព្រោះ​វា​អាចធ្វើឱ្យ​គ្រាប់​ត្បូង ឬ ពេជ្រ​របូត​ចេញពី​ក្រចាប់ និង ប្រេះ​ត្បូង ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

​ខ – យក​គ្រឿងអលង្ការ​ទាំងអស់​ត្រាំ​ទឹក​រួមគ្នា​ប្រហែល ១៥ នាទី បន្ទាប់មក​យក ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃ​ទន់​ដុស​ថ្នមៗ ជាពិសេស​កន្លែង​ដែលមាន​ក្បាច់​ច្រើន តែងមាន​ធូលី​កាន់​ខ្លាំង​គួរតែ​ដុស​ឱ្យ​បានយូរ​បន្តិច ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

​គ – បើកទឹក​ក្បាលម៉ាស៊ីន​លាង​សម្អាត ព្រោះ​កម្លាំង​ទឹក​អាចជួយ​បាញ់​ក្អែល​ធូលី ដែល​ជាប់​កាន់​បាន​ស្អាត​ល្អ ។ ចុងក្រោយ​យក​កំណាត់​ទន់​ក្រាល​ពីក្រោម​គ្រឿងអលង្ការ​ដោយ ទុកឱ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង​ចាំ​យកមក​ពាក់ ឬ រក្សាទុក​ក្នុង​ទូ ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

២ – ទឹក​អា​ម៉ូ​ញាក់​
​ក – សម្រាប់​វិធី​លាង​សម្អាត​ដោយ​ទឹក​អា​ម៉ូ​ញាក់ (Ammonia) វិញ​មិន​ត្រូវបាន​ណែនាំ​ឱ្យ​លាង​សម្អាត​ញឹកញាប់ ពេក​នោះទេ ព្រោះ​ប្រសិទ្ធភាព​លាង​សម្អាត​របស់​វា​ដូចជា​ខ្លាំងពេក ជាហេតុ​អាចធ្វើឱ្យ​គ្រឿងអលង្ការ​ត្រូវ​ខូចខាត​ទៅ វិញ ។ ទោះជា​យ៉ាងនេះ​ក្តី គ្រឿងអលង្ការ​គួរតែ​ត្រូវបាន​លាង​សម្អាត​ដោយ​ទឹក​អា​ម៉ូ​ញាក់ យ៉ាងហោចណាស់​ឱ្យបាន ២ ឆ្នាំ​ម្តង ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

​ខ – ចាក់ទឹក​អា​ម៉ូ​ញាក់​ចំនួន ១ ភាគ ៦ នៃ​ទឹក​ដែល​ត្រាំ​ចូលក្នុង​កែវ រួច​កូរ​ឱ្យ​ល្បាយ​រលាយ​ស្មើគ្នា ទើប​យក​គ្រឿងអលង្ការ​ដាក់​ត្រាំ​ប្រហែល ១ នាទី ។ ការ​ត្រាំ​គ្រឿងអលង្ការ​ក្នុង​ទឹក អា​ម៉ូ​ញាក់​យូរពេក​មិន​ហុច​ផល​ល្អ​ពី​ការសម្អាត​ទេ បែរជា​អាចធ្វើឱ្យ​សាច់​មាស​ខូច​ទៅវិញ ។

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

​គ – យក​កន្ត្រង​ដែក​ស្រង់​គ្រឿងអលង្ការ​ចេញ រួច​បើកទឹក​ក្បាលម៉ាស៊ីន​លាង​សម្អាត​ឱ្យ យូរ​បន្តិច ទើប​យកមក​ដាក់​ហាល​ឱ្យ​ស្ងួត​លើ​កន្សែង​ទន់ ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

៣ – វិធី​លាង​សម្អាត​គ្រឿងអលង្ការ​ដាំ​ពេជ្រ
​ក – សម្រាប់​គ្រឿងអលង្ការ​មាស​ដែលមាន​ដាំ​ពេជ្រ​ត្រូវ​ប្រើ​វិធី​លាង​សម្អាត​ខុសពី​គ្រឿងអលង្ការ មាស​សុទ្ធ ។ អ្នក​មិន​ត្រូវយក​គ្រឿងអលង្ការ​ពេជ្រ​ទៅ​ត្រាំ​ទឹក ជាពិសេស​ទឹក​ក្តៅ ព្រោះ​អាចធ្វើឱ្យ​ពេជ្រ របូត​ចេញពី​ក្រចាប់ ។

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

​ខ – វិធី​លាង​សម្អាត​គឺ​គ្រាន់តែ​បន្តក់​សាប៊ូ​លាងចាន ២ ទៅ ៣ តំណក់​ចូលក្នុង​ទឹក​ធម្មតា រួច​យក​កន្សែង​សើម​ជូត​គ្រឿងអលង្ការ សឹម​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់​ដុស​ថ្នមៗ ។​
​គ – បើកទឹក​ក្បាលម៉ាស៊ីន​លាង​សម្អាត រួច​យក​កន្សែង​សើម​ផ្តិត​ទឹក​ដែល​ដក់​លើ​គែម​ពេជ្រ ហើយ​ហាល​មួយសន្ទុះ ។​

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​

៤ – ថ្នាំដុសធ្មេញ
​ក – ក្រៅពី​ដុស​សម្អាត​មាត់​ធ្មេញ​ឱ្យមាន​ក្លិនប្រហើរ និង ការពារ​ដង្កូវ​ស៊ី​ធ្មេញ ថ្នាំដុសធ្មេញ​ក៏​អាចយ​កមក ដុស​សម្អាត​គ្រឿងអលង្ការ​ឱ្យមាន​ពន្លឺ​ភ្លឺ​ចែងចាំង​ផងដែរ ។ ម្យ៉ាងទៀត វិធី​នេះ​អាច​លាង​សម្អាត​គ្រឿងអលង្ការ​ជា​ញឹកញាប់​ក៏បាន និង ចំណាយពេល​ខ្លី​រហ័ស​ទាន់​ចិត្ត ។​
​ខ – អ្នក​គ្រាន់តែ​យក​ថ្នាំដុសធ្មេញ​បន្តិច​កូរ​ចូលក្នុង​ទឹក ២ ស្លាបព្រា​បាយ ហើយ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់​ដុស​ថ្នមៗ រួច​បើកទឹក​ក្បាលម៉ាស៊ីន​បង្ហូរ​លាង និង ហាល​លើ​កន្សែង​ទន់ ៕

៤ យ៉ាង​លាង​សម្អាត​គ្រឿងអលង្ការ​មាស​