លោក យាយអាយុ ១១៦ឆ្នាំ ប្រាប់ពីអ្វីដែល បរិភោគរាល់ ថ្ងៃធ្វើឲ្យអាយុវែង

បរទេស៖ លោកយាយ ស៊ូសានា ម៉ូស្សែត ជូនស៍ (Susannah Mushatt Jones) ដែលគេស្គាល់ថា ជាលោកស្រី ស៊ូហ្ស៊ី   បច្ចុប្បន្នមានអាយុ ១១៦ឆ្នាំ ដោយមានទម្លាប់ខុសគេ ក្នុងការបរិភោគ ដែលធ្វើឲ្យលោកយាយ មានអាយុវែង។ នេះបើយោងតាមគេហទំព័រ businessinsider ចុះផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥៦ ។

លោកស្រី ស៊ូហ្ស៊ី   ត្រូវបានប្រភពខាងលើចុះផ្សាយថា លោកស្រីព្រឹកឡើងបរិភោគសាច់បីជាន់ ចំនួន០៤បន្ទះ ដែលជាទម្លាប់ដដែល របស់គាត់ និងទំពាស្ករកៅស៊ូដាប៊លមីន ពេញមួយថ្ងៃតែម្តង។

លោកស្រីបានឲ្យដឹងថា «រាល់ព្រឹកខ្ញុំបរិភោគសាច់ជ្រូកបីជាន់ ស៊ុត  ដោយមិនផឹកស្រា ឬជក់បារីឡើយ » ។ លោកស្រីបានបន្តថា «នៅព័ទ្ធជុំវិញខ្ញុំ ពោរពេញទៅ ដោយក្តីស្រលាញ់ និងថាមពេលវិជ្ជមាន ដែលជាគន្លឹះមួយ ធ្វើឲ្យខ្ញុំមានជីវិតវែង និង សុភមង្គល»។

បញ្ជាក់ផងដែរថា លោកស្រី ស៊ូហ្ស៊ី កើតនៅថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ១៨៩៩  ដោយបច្ចុប្បន្នរស់នៅទីក្រុងញ៉ូវយ៉ក៕

លោក យាយអាយុ ១១៦ឆ្នាំ ប្រាប់ពីអ្វីដែល បរិភោគរាល់ ថ្ងៃធ្វើឲ្យអាយុវែង