សមាជិក​ក្រុម 2NE1 ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកគាំទ្រ​

ទោះបីជា​ក្នុង​ពេលនេះ​សមាជិក​ក្រុម 2NE1 នាង មីន ស៊ី (Minzy) មិនទាន់មាន​សកម្មភាព​អ្វី​នៅក្នុង​ក្រុម​ក៏ដោយ ប៉ុន្តែ​នាង​តែងតែ​បង្ហាញ​សកម្មភាព​នានា​នៅក្នុង​គណនី Instagram របស់​នាង ដូច​ជាការ​បង្ហោះ​រូបថត ក៏ដូចជា​វីដេអូ​ជាដើម ។ ជាក់ស្តែង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ មីន ស៊ី បាន​បង្ហោះ​រូបថត​របស់ខ្លួន​ប៉ុន្មាន​សន្លឹក​ចូលទៅក្នុង​គណនី Instagram របស់​នាង​ក្នុងន័យ​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ចូលឆ្នាំ​សកល ប៉ុន្តែ​សម្រាប់​រូបថត​ប៉ុន្មាន​សន្លឹក​នោះដែរ​ត្រូវបាន​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​នាក់ ដោយ​ចោទថា មីន ស៊ី ទៅ​វះកាត់​កែ​សម្ផស្ស​ស្ទើរតែ​មើល​មិន​ស្គាល់ ។

សមាជិក​ក្រុម 2NE1 ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកគាំទ្រ​

ក្នុងនោះដែរ​មាន​អ្នកលេង​កម្មវិធី​សង្គម​ជាច្រើន​ទៀត​បាន​ចែកចាយ​បន្ត​គ្នា​នូវ​រូបថត​របស់​តារាចម្រៀង​ពូកែ​រាំ និង រ៉េ​ប វ័យ ២១ ឆ្នាំ​ខាងលើ រួមទាំង​មានមតិជជែក វែកញែក​មួយចំនួន​ដែល​បង្កើតបាន​ទៅជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​នៅលើ Internet ទៀតផង ។​

សមាជិក​ក្រុម 2NE1 ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកគាំទ្រ​

​គួរ​បញ្ជាក់ដែរថា សម្រាប់​រូបថត​ប៉ុន្មាន​សន្លឹក​របស់ មីន ស៊ី ដែល​ទទួលបាន​ពាក្យរិះគន់​យ៉ាងដំណំ​នេះដែរ គឺជា​រូបថត​ថ្មី​បំផុត​នៅក្នុង​គណនី Instagram របស់​នាង ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​