ចិន៖ទីផ្សារ​ភាគហ៊ុន​បាន​ស្គាល់​ភាព​វឹកវរ​ជា​ថ្មី និង​បាន​បិទ​ទ្វារ​ជា​បន្ទាន់

នៅ​ក្នុង​ប្រទេស​ចិន ទីផ្សារ​ភាគហ៊ុន​បាន​បង្ក​ឲ្យ​មាន​ចលាចល​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា​នេះ។ បន្ទាប់​ពី​បាន​បើក​ទ្វារ​ឲ្យ​ដំណើរការ​មិន​ដល់ ១ម៉ោង​ផង ក៏​ស្រាប់​តែ​បាន​បិទទ្វារ​វិញ​យ៉ាង​ទាន់ហន់។ នេះ​ក៏​ដោយសារ​តែ​តម្លែ​ភាគហ៊ុន​បាន​ដាំក្បាល​ចុះ​ដល់​ទៅ ៧% និង​បាន​ឆ្លង​រាលដាល​ចូល​ទៅ​ដល់​ទីផ្សារ​ភាគហ៊ុន​ផ្សេងៗ​ទៀត​ក្នុង​លោក។ គួរ​ជម្រាប​ជូន​ថា នេះ​ជា​លើកទី២ ក្នុង​សប្តាហ៍​ដដែល​ដែល​ទីផ្សារ​ភាគហ៊ុន​ចិន​បាន​ស្គាល់​ភាព​ច្របូកច្របល់ និង​សម្រេច​បិទទ្វារ​ភ្លាមៗ។

  • ចិន៖ទីផ្សារ​ភាគហ៊ុន​បាន​ស្គាល់​ភាព​វឹកវរ​ជា​ថ្មី និង​បាន​បិទ​ទ្វារ​ជា​បន្ទាន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/07  Category:​អន្តរជាតិ
Tags: