អង្គការ​ហ្វារ​សៀមរាប​ដូរ​ទីតាំង​ថ្មី​ចាប់ពី​ពាក់កណ្តាល​ខែមករា​ទៅ​

​សៀមរាប​៖ ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​តទៅ សហគ្រាស​សង្គម​ហ្វារ នឹង​ផ្តាស់​ទៅ​ទីតាំង​ថ្មី ជំនួស​ទីតាំង​ចាស់ ដែល​ស្ថិត​នៅក្រោយ​សារមន្ទីរ​អង្គរ​។ ការប្តូរ​ទីតាំង​នេះដែរ ដោយសារ​ហ្វារ មាន​ទីតាំង​ថ្មី ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខុសពី​មុន ដែល​ជួយ​ដី​គេ​។​

​សហគ្រាស​សង្គម​ហ្វារ ដែល​ភាគច្រើន​គេ​តែង​ហៅថា អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បានសម្រេច​ប្តូរ​ទីតាំង​ថ្មី ក្រោយពី​ស្ថាប័ន​នេះ ទិញ​បាន​ដីឡូត៍​មួយកន្លែង ដែលមាន​តម្លៃ ៥៥​ម៉ឺន​ដុល្លារ​។ នេះ​ជាស​ម្ធិ​ទិ​ផល​ថ្មី ក្រោយពី​ហ្វារ បានប្រកាស​រក​ជំនួយ ដើម្បី​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន កាលពី​ឆ្នាំទៅ​។​

​លោក ហួត តារា នាយក​ប្រ​ត្តិ​ប​ត្ត​សហគ្រាស​សង្គម​ហ្វារ បាន​មាន​ប្រសា​ស​ន៏​ថា​៖«​ការទិញ​ដី​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​គឺជា​គោលដៅ​ដែល​យើង​ចង់បាន​»​។ លោក​បន្តថា​៖«​នៅពេលដែល​យើង​បាន​ចុះកិច្ចសន្យា​សម្រាប់ ជួល​ទីតាំង​សម្តែង​បច្ចុប្បន្ននេះ យើង​បានដឹងថា​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​បច្ចុប្បន្ន​ដែល​មិន​ស្ថិត​ថេរ​។ ការជួល​ទីតាំង​ក្នុង​ក្រុង​សៀមរាប​ពិតជា​មាន​ផល​លំបាក​ដោយ​តម្លៃ​ឈ្នួល​ចេះតែ​បន្ត​កើនឡើង​។ ម្ចាស់​ភាគហ៊ុន​និង​អ្នកគ្រប់គ្រង​បានគិត​ថា​ប្រសិនបើ​យើង​មាន​ទីតាំង​អចិ​ន្ត្រៃ​យ៏​មួយ​នោះ គឺជា​ការល្អ​បំផុត​ហើយក៏​ជាការ​ល្អ​ក្នុង​ការជួយ​សម្រួល​ដល់​ការរស់នៅ​របស់​សិល្បក​រ​ឲ្យ​មាន​ភាពនឹងនរ​ផងដែរ​»​។​

​ទីតាំង​ថ្មី​របស់​ហ្វារ​នឹង​ពង្រីក​សម្រាប់​ហ្វារ​កាហ្វេ និង ហ្វារ​បូ​ទិ​ក (​សម្រាប់​លក់​វត្ថុ​អនុស្សាវរីយ៍​)​រួមទាំង​ទីតាំង​សម្រាប់​រក្សាទុក​សម្លៀកបំពាក់​យ៉ាង​ធំ​ទូលាយ កន្លែង​ប្តូរ​សម្លៀកបំពាក់ ទីកន្លែង​ផាត់មុខ ទីកន្លែង​រក្សាទុក​ឧបករណ៍ ទីកន្លែង​សម្រាប់​ហាត់​សម និង ទីកន្លែង​ចត​យានយន្ត​ធំ​ទូលាយ​។​

​លោក សំ សុភ​ក្ត្រ័ ប្រធាន​ផ្នែក​បច្ចេកទេស រម្លឹក​ពី​ពេលដែល​ហ្វារ​ចាប់ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ខេត្ត​ទេសចរ​ណ៏​មួយ​នេះ​។ លោក​និយាយថា​៖«​នៅពេលដែល​យើង​បើក​ដំណើរការ​ជា​លើកដំបូង​ក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៣ យើង​គ្មានអ្វី​ច្រើន​នៅ​កន្លែង​សម្តែង​នេះ​ទេ យើង​មានតែ​ឆាក​សម្តែង​មួយ ទីកន្លែង​លក់​សំបុត្រ​តូច​មួយ និង កន្លែង​លក់​អាហារសម្រន់​ក្នុង​តង់​មួយ​ប៉ុណ្ណោះ​។ យើង​ស្ថិតនៅ​ស្ថានភាព​នេះ​រហូតដល់​ខែឧសភា​ឆ្នាំ​២០១៣ បន្ទាប់មក​យើង​ក៏បាន​បង្កើត​សំណង់​ផ្សេងៗ​ទៀត​ដូចដែល​យើង​បានឃើញ​នាពេល​បច្ចុប្បន្ននេះ​។ ពួកយើង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​ខឹ​ត​ខំប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ឲ្យ​មាន​ដំណើរការ​នេះ​។ យើង​បាន​រៀនសូត្រ​ច្រើន​ពី​ការរៀប​ចំនេះ ហើយក៏​បាន​ប្រើប្រាស់​បទពិសោធន៍​ទាំងនេះ​ក្នុងការ​បង្កើត​ភាព​រីកចម្រើន​នៅ​ទីតាំង​ថ្មី​កាន់តែ​ប្រសើរឡើង​»​។​

​ទឹក​ប្រាស់​សរុប​ចំនួន ៥៥០.000 ដុល្លា​អាមេរិក ដើម្បី​ទិញ​ទីតាំង​សម្តែង​ថ្មី​នេះ​ទទួលបាន​ពី​ការ​ផ្តល់ជំនួយ​ដែលមាន​ឈ្មោះថា “​ផ្ទះ​របស់​ហ្វារ​” រួមជាមួយ​ប្រាក់ចំណេញ​ពី​ការបណ្តាក់ទុន​ការកើនឡើង​ភាគហ៊ុន​និង​កម្ចី​ពី​ស្ថាប​ន័ Grameen Credit Agricole Foundation និង​អ្នក​វិនិយោគឯកជន​មួយចំនួនទៀត​៕

​អត្ថបទ​សហគ្រាស​សង្គម​ហ្វារ​


ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​