កត្តា​១៣​យ៉ាង​ធ្វើអោយ​អ្នក​មាន​គ្រួស​ក្នុង​តម្រងនោម​

កត្តា​១៣​យ៉ាង​ធ្វើអោយ​អ្នក​មាន​គ្រួស​ក្នុង​តម្រងនោម​

​ការសិក្សា​មួយ​បានបង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស ១១​នាក់ អាច​នឹង​មាន​ម្នាក់ ប្រឈម​នឹង​ការកើតមាន​នូវ គ្រួស​ក្នុង​តម្រង​នោម ក្នុងដំណាក់កាល​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​។ ប្រសិនបើ​អ្នក​ធ្លាប់​មាន​វា ម្តង​រួចមកហើយ នោះ​អ្នក​ហាក់​នឹង​មាន​ឱកាស ៥០​ភាគរយ នឹង​កើតមាន​ម្តងទៀត​ក្នុង​ពេល​ណាមួយ​។​

​តើ​អ្វី​ជា​គ្រួស​ក្នុង​តម្រងនោម​?
វា​គឺជា​ដុំ calcified​នៃ​ជាតិ​រ៉ែ ដែល​ត្រូវបាន​ប្រមូលផ្តុំ​នៅ​ក្នុង​រាងកាយ ហើយ​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ផ្លូវ​បង្ហួរ​នោម​។ ប្រសិនបើ​អ្នក​មើល​ឃើញ​ដុំ​គ្រួស​នេះ នៅក្រោម​មីក្រូ​ទស្សន៍ នោះ​វា​នឹង​អោយ​អ្នក​ឃើញ​ច្បាស់​ថា​ហេតុអ្វី​បាន​ដុំ​គ្រួស​តូចៗ​ទាំងនេះ អាច​ធ្វើអោយ​យើង​ឈឺ​ចាប់បាន​។ ដុំ    គ្រួស ដែល​រឹង​ជាធម្មតា តែង​មាន​ចំណុច​ស្រួចៗ​ជាច្រើន ដែល​នេះ​ជា​មូលហេតុ ធ្វើអោយ​វា​មិន​អាច​ចេញមកក្រៅ​តាម​បង្ហួរនោម​បាន​។ អ្នក​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដូចជា​ការបរិភោគ​អាហារ ប្រសិនបើ​អ្នក​មាន​នូវ កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​ខាងក្រោម​នេះ​។​

១. កង្វះ​ជាតិ​កាល់ស្យូម​នៅក្នុង​អាហារ​ដែល​ទទួលទាន​
ការបរិភោគ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ អាច​ធ្វើអោយ​មាន​ការកកើត​នូវ​ដុំ​គ្រួស​ក្នុង​តម្រង​នោម​។ ប្រសិនបើ​អ្នក​មិន​អាច​ទទួលបាន​នូវ​ជាតិ កាល់ស្យូម​គ្រប់គ្រាន់  សារជាតិ​oxalates នៅក្នុង​រាងកាយ ដែល​ជា​ធម្មតា​ត្រូវ​ភ្ជាប់​ទៅនឹង ជាតិ​កាល់ស្យូម​នៅក្នុង​បំពង់​រលាយ​អាហារ  និង​ទៅ​ភ្ជាប់​ជាមួយ​ជាតិ​កាល់ស្យូម​នៅក្នុង​បំពង់​បង្ហួរនោម​ជំនួស​វិញ ហើយ​វា​នឹង​កកើត​ជា​ដុំ​គ្រួស​នៅ​ទីនោះ ។​

២. បរិភោគ​អាហារ​ប្រភេទ​ញាំ​បន្លែ​ច្រើនពេក ( salad)
ដុំ​គ្រួស​ក្នុង​តម្រងនោម អាច កើត​មាន​ដោយសារតែ អ្នក​ចូលចិត្ត​បរិភោគ​អាហារ​ញាំ​បន្លែ​ច្រើនពេក​។ ប្រភេទ​ស្ពៃ​ស្ពីណា​ច និង​បន្លែ​សាឡាដ​ពណ៌​បៃតង​ដទៃទៀត គឺ​មាន​កម្រិត oxalates ខ្ពស់ ដែល​អាច​ធ្វើអោយ​ដុំ​គ្រួស​កកើត​នៅក្នុង​តម្រង​នោម​។

៣. បរិភោគ​អំបិល​ច្រើន​
ការ​ទទួលទាន​អំបិល​ឬ​អាហារ​ដែល​មាន​ជាតិ​ប្រៃ គឺ​បង្កើន​ឱកាស​នៃ​ការកើតមាន​គ្រួស​ក្នុង តម្រង​នោម​។ អ្នក​គួរតែ​កាត់បន្ថយ ការ​ទទួលទាន​អំបិល​ត្រឹម ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ តែ​ប្រសិនបើ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ នោះ​អ្នក​ត្រូវ​បរិភោគ​ជាតិ​អំបិល​ត្រឹមតែ ១៥០០​មី​លី​ក្រាម​ប៉ុណ្ណោះ​។​

៤. មិនសូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ជូរ​
គ្រួស​ក្នុង​តម្រង​នោម អាច​បណ្តាលមកពី​លទ្ធផល នៃ​កង្វះ​ជាតិ​ជូរ​នៅក្នុង​រាងកាយ​។ ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ គឺ​មាន​ផ្ទុក​នូវ សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅថា  cirtarte​ដែល​វា​អាច​ជួយ​កាត់បន្ថយ​ឱកាស​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​នេះ ។ អ្នក​គ្រាន់តែ​ព្យាយាម ញាំ​ផ្លែឈើ​ដែល​មាន​រសជាតិ​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​នឹង​អត្រា​ប្រឈម​នេះ ។​

៥. បរិភោគ​អាហារ​សត្វ​សាច់​ឬ​បក្សី​ដែល​មាន​ពណ៌​ក្រហម​
ប្រសិនបើ​អ្នក​ញាំ​វា​ក្នុង​ចំនួន​ដ៏​ច្រើន ក្នុង​មួយ​ថ្ងៃៗ នោះ​អ្នកនឹង​ចាកចេញ​ឆ្ងាយ​ពី​ការបរិភោគ​បន្លែ និង​ផ្លែឈើ​។ អ្នក​អាច​ជំនួស​វា​មក​វិញ ដោយ​សាច់​ត្រី ឬ​បរិភោគ​សាច់​សត្វ និង​ពពួក​បក្សី​នេះ ត្រឹម​តែ​ពីរ ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់បន្ថយ​ឱកាស​ប្រឈម​នឹង​ការកកើត​មាននូវ​ដុំ​គ្រួស​ក្នុង​តម្រងនោម​។​

៦. ការផឹក​តែ​ទឹកកក​ច្រើនពេក​
តែ​ទឹកកក ត្រូវបាន​ឆុង​ឡើង​ដោយ​ស្លឹក​តែ​ខ្មៅ​ដូចជា​ប្រភេទ លី​ព​តុ​ន ( Lipton) ដែល​មាន​បរិមាណ​ជា oxalates ខ្ពស់ ដែល​អាច​បង្ក​អោយមាន​គ្រួស​ក្នុង​តម្រង​នោម​។ អ្នក​ក៏​អាច​នឹង​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​នូវ​ការផឹក​តែ​ទឹកកក​នេះ ប្រសិនបើ​នៅ​ក្នុង​ខ្លួន​អ្នក​មាន​ជាតិ  oxlates​ច្រើន​ហើយ​។​

៧. អ្នក​ផឹកទឹក​សូ​ដា​ច្រើនពេក​
ទឹក​សូ​ដា​កាបូ​ណាត គឺ​មាន​កត្តា​រួមចំណែក ក្នុង​ការកើតមាន​នូវ​គ្រួស​ក្នុង​តម្រង​នោម​។ ការ​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម អាច​នឹង​កើតមាន​បើទោះជា ជាមួយ​ទឹក​សូ​ដា​លាយ​ស្ករ ក្នុង​មួយ​ថ្ងៃ​ម្តង​ក៏​ដោយ​។ អ្នក​គួរតែ​ជ្រើសរើស​យក​ភេសជ្ជៈ​ដែល​ល្អ​ចំពោះ​សុខភាព ដូចជា​ទឹក​ធម្មតា​មួយ​កែវ ជំនួស​មកវិញ​។​

៨. ជំងឺ​រលាក​ពោះវៀន​
មនុស្ស​ដែល​មាន​ជំងឺ​រលាក​ពោះវៀន គឺ​ហាក់​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក តាមរយៈ​ការ​រាគ​។ ការបាត់បង់​ជាតិ​ទឹក ក៏​អាច​រួមចំណែក ក្នុង​ការកកើត​ដុំ​គ្រួស​បានដែរ ។ ប្រសិនបើ​អ្នក​មាន​ជំងឺ​រលាក​ពោះវៀន​នេះ នោះ​អ្នក​ត្រូវ​ផឹកទឹក​អោយបាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ។​

៩. ប្រើ​ថ្នាំ​laxatives​ដែល​មាន​ឥទ្ធិពល​លើ​ពោះវៀន​
ប្រសិនបើ​អ្នក​កាត់បន្ថយ​ការប្រើ​ថ្នាំ ដែល​មាន​ឥទ្ធិពល​លើ​ពោះវៀន នោះ​អ្នក​ក៏​អាច​កាត់បន្ថយ​នូវ​ឱកាស​កើត​មាន​គ្រួស​ក្នុង​តម្រងនោម​បាន​ផង​ដែរ ។​

១០. ថ្នាំ​Topomax​សម្រាប់​អា​ការៈឈឺ​ក្បាល​ប្រកាំ​ង​
ថ្នាំ Topomax មាន​ផ្ទុក​នូវ topiramte​ដែល​ជា​ភ្នាក់ងារ​ក្នុង​ការបង្កើន​ឱកាស​នៃ​ការ​មាន​ដុំ​គ្រួស​។ ធ្វើការ​សាកសួរ​គ្រូពេទ្យ ប្រសិនបើ​អ្នក​អាច​ផ្លាស់ប្តូរ​ថ្នាំ​ព្យាបាល​អា​ការៈឈឺ​ក្បាល​ប្រកាំង ដែល​មិន​បង្កើន​កម្រិត PH នៅ​ក្នុង​ផ្លូវ​បង្ហួរ​នោម ។​

១១. ទម្ងន់​រាងកាយ​របស់​អ្នក​
ការកកើត​គ្រួស​ក្នុង​តម្រងនោម អាច​បណ្តាលមកពី​ភាពធាត់​ជ្រុល ។ វេជ្ជបណ្ឌិត​ជឿថា  ការកើនឡើង​ទម្ងន់ បាន​រំញោច​ដល់​កម្រិត pH នៅ​ក្នុង​ផ្លូវ​បង្ហួរ​នោម ដែល​ធ្វើអោយ​មាន​ការប្រមូលផ្តុំ​នូវ​ជាំតិ​អាស៊ីត​អ៊ុយ​រិច ។​

១២. ការវះកាត់​សម្រក​ទម្ងន់ (Bariatricsurgery)
ប្រសិនបើ​អ្នក​ទើប​នឹង​ទទួល​ការវះកាត់​Bariatric នោះ​អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​រក​វិធី​កាត់បន្ថយ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ។​

១៣. កត្តា​ហ្សែ​ន​
បើ​ទោះ​ជាង្ន​កមិន​អាច​ធ្វើ​អ្វី​បាន ទាក់ទង​នឹង​កត្តា​ហ្សែ​ន អ្នក​អាច​ផ្លាស់ប្តូរ​របប​អាហារ និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​អាច​នឹង​ជួយ​កាត់បន្ថយ​នូវ​ការ​ប្រឈម នឹង​ជំងឺ​នេះ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។