​ក្រូចឆ្មារ​ជួយ​ដល់​អា​ការៈមិន​រំលាយ​អាហារ និង​ទល់លាមក​

​ក្រូចឆ្មារ​ជួយ​ដល់​អា​ការៈមិន​រំលាយ​អាហារ និង​ទល់លាមក​

ទឹក​ផ្លែ​ក្រូចឆ្មារ គឺ​អាច​ជួយ​ព្យាបាល​នូវ​បញ្ហា ដែល​មាន​ទំនាក់ទំនង​ទៅនឹង ការ​មិន​រំលាយ​អាហារ និង រោគ​ទល់លាមក​។ ធ្វើការ​បន្ថែម​ទឹក​ក្រូចឆ្មារ​ស្រស់ៗ ទៅក្នុង​ចាន អាហារ​របស់​អ្នក ( តែ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ទឹក​ក្រូចឆ្មារ​មិនមាន​ផល​ល្អ​ចំពោះ​ទឹកដោះគោ​នោះទេ​) ។  ក្រូចឆ្មារ​បាន​ដើរតួ​ជា ថ្នាំ​បន្សុទ្ធ​ឈាម និង ជា​ភ្នាក់ងា​រលាង​សំអាត​។ អ្នក​អាច​បន្ថែម​វា​ជា​ភេ​ស​ជ្ជះ សម្រាប់ ក្នុង​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច ជាមួយ​នឹង​ទឹក​ផ្លែ​ក្រូចឆ្មារ​ស្រស់ លាយ​ជាមួយ​នឹង​ទឹក​សូ​ដា​។  វិធី​ធ្វើ នោះ​គឺ​អាច បន្ថែម​ទឹក​ក្រូចឆ្មារ ជាមួយ​នឹង​ទឹក​ត្រជាក់​, ទឹក​សូ​ដា​,​អំបិល និង ស្ករ ឬ ទឹកឃ្មុំ (​ប្រសិនបើ​អ្នក ចង់បាន​រសជាតិ​ផ្អែម​) និង កូរ​ពួកវា​អោយ​សព្វ​មុន​ពេល​អ្នក​ទទួល​ទាន រួច​ជា​ការ​ស្រេច​។​

 អ្នក​ក៏​អាច បន្ថែម នូវ​ស្លឹក​ជី​អង្កាម ដើម្បី​បន្ថែម​រសជាតិ​។ អ្នក​អាច​ផឹក​វា​បាន នៅពេលណា​ដែល​អ្នក បាន​ទទួលទាន​អាហារ ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច​ដ៏​ធំ​មួយ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។