បំផ្ទុះ​រថយន្ត​អត្តឃាត នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តម្រួត​ក្នុង​លី​ប៊ី ស្លាប់ ៤០ នាក់​

​ម៉ោង ១៧:៣៥ នាទី​ថ្ងៃទី ៧ មករា នេះ ក្រុម​ភេរវ​ករ​បាន​បំផ្ទុះ​រថយន្ត​អត្តឃាត នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តម្រួត​អាល់​ចារ​ហ្វា​ល ក្នុង​ទីក្រុង​ស្ល៊ី​ថេ​ន «Sliten» ប្រទេស​លី​ប៊ី បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ៤០ នាក់ និង របួស​ជាច្រើន​នាក់​ទៀត ។​​គេ​មិនទាន់​ដឹងថា ជា​ក្រុម​ភេរវកម្ម​ ខាង​ណា វាយប្រហារ​រថយន្ត​អត្តឃាត​នាពេលនេះ​ទេ ។

បំផ្ទុះ​រថយន្ត​អត្តឃាត នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តម្រួត​ក្នុង​លី​ប៊ី ស្លាប់ ៤០ នាក់​

សូមបញ្ជាក់ថា​មជ្ឈមណ្ឌល​ហ្វឹកហាត់​អាល់​ចារ​ហ្វា​ល​នេះ ពីមុន​ជា​បន្ទាយ​យោធា​យូរអង្វែង​របស់លោក កា​ដា​ហ្វ៊ី អតីត​ប្រធានាធិបតី​ប្រទេស​លី​ប៊ី ។ ទីក្រុង​ស្លី​ថេ​ន​ស្ថិតនៅ​ភាគ​ខាងលិច និង មាន​ចម្ងាយ ១៦០ គ​.​ម ខាងកើត​ពី​ទីក្រុង​ទ្រី​ប៉ូ​លី ។ មជ្ឈមណ្ឌល​ហ្វឹកហាត់​នេះ ភាគច្រើន​ជា​ប៉ូលិស​ទើប​រើស​ចូល​ថ្មី ដែលមាន​ចំនួន​រាប់រយ​នាក់ ។​​ខាង​មន្ទីរពេទ្យ​មី​ស៊ូ​រ៉ា​តា បាន​អំពាវនាវ​ដល់​ប្រជាជន​ឱ្យជួយ​បរិច្ចាគ​ឈាម​ដល់​អ្នករបួស ៕ សូរ្យកាន្ត​

បំផ្ទុះ​រថយន្ត​អត្តឃាត នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តម្រួត​ក្នុង​លី​ប៊ី ស្លាប់ ៤០ នាក់​