បុរស​ដែល​រួមភេទ​ជាមួយ​សត្វ​លា​ទៅសុំ​អង្វរ​ចៅក្រម​ឲ្យ​ដាក់ទោស​ខ្លួន​ក្នុង​ពន្ធនាគារ​

​សហរដ្ឋអាមេរិក​៖ កាលពី​ខែវិច្ឆិកា កម្មករ​ម្នាក់​ឈ្មោះ Gideon Swartzentruber ត្រូវបាន​តុលាការ​នៅ​តំបន់ Wisconsin កំណត់​ឲ្យ​ជាប់ទោស​១​ឆ្នាំ ដោយ​នៅក្រៅ​ឃុំ និង​រង​ពិន័យ​៤៤៣​ដុល្លារ​អាមេរិក ពីបទ​រួមភេទ​ជា​សត្វ​ញី​មួយ​របស់​ម្ចាស់​កសិដ្ឋាន​ខ្លួន​។ ប៉ុន្តែ​នៅមុន​ដំណាច់ឆ្នាំ បុរស​រូបនេះ គិតថា ទោស​របស់ខ្លួន​គួរតែ​ធ្ងន់​ជាង​នេះ ទើប​ទៅសុំ​អង្វរ​ចៅក្រម​ឲ្យ​សម្រេច​ក្តី​ដាក់ទោស​ខ្លួន​នៅក្នុង​ពន្ធនាគារ​។​

Gideon Swartzentruber បានដឹង​ពី​ទោសកំហុស​របស់ខ្លួន ដែល​បាន​លួច​រួមភេទ​ជាមួយ​សត្វ​លា​ញី​របស់​ម្ចាស់​។ តាមពិត​គេ​អាច​រួចខ្លួន​ទៅហើយ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​១​ឆ្នាំ ដោយ​ដាក់​ឲ្យ​នៅក្រៅ​ឃុំ រួម​ជាមួយនឹង​ការពិន័យ​ជា​ទឹកប្រាក់​៤៤៣​ដុល្លារ​អាមេរិក​។ បុរស​រូបនេះ ការកាត់ទោស​លើ​ខ្លួន​ហាក់ដូចជា​ស្រាល​ខ្លាំងណាស់ ទើប​កាលពី​ថ្ងៃទី​៣០ ខែធ្នូ គេ​បាន​ទៅសុំ​ចៅក្រម​ដោយផ្ទាល់ ឲ្យ​ដាក់ទោស​ខ្លួន​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​យោងតាម​សារព័ត៌មាន Marshfield News Herald ចៅក្រម​បាន​សិក្សា​តាម​សំណើរ​របស់​ជនល្មើស ហើយ​បំផុត​គាត់​បានដាក់​ទោស​កសិក​រ​រូបនេះ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣០​ថ្ងៃ ជុំវិញ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ បើតាម​ច្បាប់ Gideon Swartzentruber ប្រឈម​ជាក់​គុក​៩​ខែ និង​រង​ពិន័យ​ជា​ប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក​។ ប្រហែលជា​ដោយ​មើលឃើញ​បែបនេះហើយ ទើប​ជនល្មើស​ដ៏​ស្មោះត្រង់​សំណូមពរ​ចៅក្រម​ឲ្យ​ដាក់ទោស​ខ្លួន​ជាប់ពន្ធនាគារ​។​

Gideon Swartzentruber បាន​សារភាព​បន្ថែម​ប្រាប់​ប៉ូលិស​ស៊ើបអង្កេត​ថា កាល​ថ្ងៃកើតហេតុ គេ​មាន​សភាព​ដែល​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន និង​ដូចជា​មនុស្ស​ឆ្កួត ហេតុដូច្នេះ​ហើយ​បានជា​គេ​មើលឃើញ​សត្វ​លា​ថា ជា​ស្រី​ស្អាត​៕


ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​