តំណាងរាស្ត្រ​វ័យក្មេង​៖ អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួន​

ភ្នំពេញ: លោ​កស សុខា តំណាងរាស្ត្រ​វ័យក្មេង នៅ​មណ្ឌល​ខេត្តព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួនទៀត ពិសេស​គឺ គណបក្ស​ប្រជាជន​កម្ពុជា ទើប​ជា​អ្នក​រំដោះ និង​សង្គ្រោះ​ជាតិ​មែនទែន​។ ថ្ងៃ​៧​មករា​នេះ ក៏​ជា​ថ្ងៃ​វែកញែក​ឲ្យ​ឃើញ​ដែរ​ថា តើ​អ្នកនយោបាយ​ណាខ្លះ​? គណបក្សនយោបាយ​ណា​? ជា​អ្នក​រំដោះ និង​សង្គ្រោះ​ជាតិ​លេងៗ​ផងដែរ​។ រាល់​អ្នកនយោបាយ​ណា គណបក្សនយោបាយ​ណា​ដែល​គ្រាន់តែ​ប្រើពាក្យ [​សង្គ្រោះ​ជាតិ​] ក្នុង​គ្រា​ដែល​កម្ពុ​ជាមាន​សន្តិភាព មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ គឺជា​អ្នក​សង្គ្រោះ​ជាតិ​លែងៗ និង​មាន​ចរិត​បោកប្រាស បំភាន់ ប្រជាជន យុវជន ឲ្យ​លង់​គាំទ្រ​ខ្លួន គណបក្ស​ខ្លួន ដើម្បី​បំពេញ​មហិច្ឆតា​ចង់​កាន់តែ​អំណាច​សម្រាប់​ជា​ផលប្រយោជន៍​ខ្លួនឯង និង​ក្រុម​បក្ស​ខ្លួនឯង​តែប៉ុណ្ណោះ​។​

​លោ​កស សុខា បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​ថ្ងៃ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩ ខ្ញុំ​បាន​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ធំធេង​បំផុត​ចំពោះ​វិ​រៈ​បុរស​ស្នេហា​ជាតិ​ដែល​បាន​រួមគ្នា​រំដោះជាតិ​ពី​បន​ប្រល័យពូជសាសន៍​ប៉ុលពត ។ មុននឹង​រំដោះ និង​សង្គ្រោះ​ជាតិ​ពីរ​បប​អាវខ្មៅ​បាន នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ យុវជន​ទស្សវត្ស​ន៍ទី​៧០ ក្នុងនោះ​ដឹកនាំ​ដោយ​យុវជន ជា ស៊ីម យុវជន ហេង សំរិន យុវជន ហ៊ុន សែន រួម​និង​យុវជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត បាន​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​មួយ ដើម្បី​ប្រមូល​កម្លាំង​សរុប ទាំង​កម្លាំងយោធា និង​កំលាំង​នយោបាយ ធ្វើ​ការវាយរំដោះ​ប្រជាជន​ពី​របប​ព្រៃផ្សៃ អមនុស្ស ប៉ុល ពត រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩​។
​តំណាងរាស្ត្រ​វ័យក្មេង​រូបនោះ បាន​លើកឡើងថា “​ខ្ញុំ​នៅតែ​មិន​យល់ថា ក្នុង​ចន្លោះ ឆ្នាំ​១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩ កុមារ យុវជន មនុស្ស​ចាស់ ត្រូវ​បាត់បង់​សិទ្ធិ​គ្រប់យ៉ាង ការធ្វើ​ទារុណកម្ម​ដ៏​សាហាវ ការបង្ខិតបង្ខំ​ឲ្យ​ធ្វើការ​ងារ​ជា​ទំងន់​ដូច​សត្វ​ធាតុ ការ​បង្អត់អាហារ ការកាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ឃោរឃៅ​លើស​ប្រេត​នរក ការបំផ្លិចបំផ្លាញ​គ្រប់​រូបភាព ការលុបចោល​រាល់​ទម្រង់​នៃ​របប​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ និង​សូម្បីតែ​ជីវិត​ក៏​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល ប៉ុល ពត ដែរនោះ​, តើ​ហេតុអ្វី បានជា​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​នានា និង​ប្រទេស​មហាអំណាច​ដ៏ទៃទៀត បែរជា​ទទួលស្គាល់​រដ្ឋា​ភិ​បាល ប៉ុល ពត ទៅវិញ​? សូម្បីតែ​ស្រែក​រិះគន់​មួយ​ម៉ាត់​ក៏​គ្មាន​ផង កុំថាឡើយ​មក​រំដោះ មក​សង្គ្រោះ​ប្រជាជន យុវជន កុមារ ពី​ការកាប់សម្លាប់​ផ្ដាច់​ពូជ​នេះ​! តើ​ហេតុអ្វី​? ដូច្នេះ ថ្ងៃ​៧ មករា ១៩៧៩ គឺជា​ថ្ងៃ​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតៗ ហើយ​អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួនទៀត ពិសេស​គឺ គណបក្ស​ប្រជាជន​កម្ពុជា ទើប​ជា​អ្នក​រំដោះ និង​សង្គ្រោះ​ជាតិ​មែនទែន​។ ថ្ងៃ​៧​មករា​នេះ ក៏​ជា​ថ្ងៃ​វែកញែក​ឲ្យ​ឃើញ​ដែរ​ថា តើ​អ្នកនយោបាយ​ណាខ្លះ​? គណបក្សនយោបាយ​ណា​? ជា​អ្នក​រំដោះ និង​សង្គ្រោះ​ជាតិ​លេងៗ​ផងដែរ​។ រាល់​អ្នកនយោបាយ​ណា គណបក្សនយោបាយ​ណា​ដែល​គ្រាន់តែ​ប្រើពាក្យ [​សង្គ្រោះ​ជាតិ​] ក្នុង​គ្រា​ដែល​កម្ពុ​ជាមាន​សន្តិភាព មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ គឺជា​អ្នក​សង្គ្រោះ​ជាតិ​លែងៗ និង​មាន​ចរិត​បោកប្រាស បំភាន់ ប្រជាជន យុវជន ឲ្យ​លង់​គាំទ្រ​ខ្លួន គណបក្ស​ខ្លួន ដើម្បី​បំពេញ​មហិច្ឆតា​ចង់​កាន់តែ​អំណាច​សម្រាប់​ជា​ផលប្រយោជន៍​ខ្លួនឯង និង​ក្រុម​បក្ស​ខ្លួនឯង​តែប៉ុណ្ណោះ​។ ទាញ​ចេញពី​ស្មារតី​ថ្ងៃ​៧ មករា ១៩៧៩ ខ្ញុំព្រះករុណា ខ្ញុំបាទ មើលឃើញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៤ ដែល​កើតចេញពី​ស្នារ​ដៃ​របស់​យុវជន​ទស្សវត្ស​ន៍ទី​៧០ ដូចជា ៖ ១. បានបង្ហាញ​អំពី មនសិការ​ស្នេហា​ជាតិ ការរើបម្រាស់​សង្គ្រោះ​ជាតិ ស្វែងរក​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ឲ្យ​ប្រជាជន យុវជន កុមារ និង​ប្រទេសជាតិ​ទាំងមូល​។ ២. បង្ហាញ​អំពី ការ​ហ៊ាន​លះបង់​អាយុជីវិត​ដើម្បី​ជ​បុព្វហេតុ​ជាតិ សាសនា ព្រះមហា​ក្ស​ក្សត្រ​។ ៣. រំលេច​គំនិត​ថា មានតែ​ខ្មែរ​ទេ ដែល​ស្រឡាញ់​ជាតិ​ខ្លួនឯង​ពិតប្រាកដ​! ខ្មែរ​ក៏​អាច​ផ្ដើម​ដោះស្រាយ​បញ្ហា​របស់​ខ្មែរ​បានដែរ​! មានតែ​ខ្មែរ​ទេ ដែល​ជួយ​ខ្មែរ​ពិតប្រាកដ​! សម​ដូច​ព្រះពុទ្ធ​ទ្រង់​សំដែង​ថា ខ្លួន​ទីពឹង​ខ្លួន​! ជួយ​ខ្លួនឯង​មុន​សិន ទើប​ទេវតា​ជួយ​ជា​ក្រោយ​! ៤. បង្ហាញ​អំពី ស្មារតី​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ការចេះ​យោគយល់​សម្របសម្រួល​ក្នុង​ក្រុម ការចេះ​រួម​សាមគ្គី​ជាម​ហា​គ្រួសារ​វិញ​ជា​ធ្លុង​មួយ ដូច​ពាក្យចាស់​ថា ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់​! សាមគ្គីរស់ បាក់បែក​សាមគ្គី​ស្លាប់​! ជាដើម​។ សូម​ឧទ្ទិស​ស្មារតី​ទាំង​៤​ចំណុច ដែល​ទាញ​ចេញពី ថ្ងៃ​៧ មករា ១៩៧៩ នេះ សូម​ឲ្យ​ស្ថិតក្នុង​ព្រលឹង​របស់​ប្រជាជន ជាពិសេស យុវជន​គ្រប់រូប គ្រប់​និន្នាការ បន្ត​ការពារ​ថ្ងៃ​៧​មករា ចាប់ដៃគ្នា​ជា​ភា​ត្ត​រៈ​រក្សា​សន្តិភាព ដើម្បី​ការអភិវឌ្ឍ​។ សូម​ឲ្យ​ថ្ងៃ​៧​មករា ក្លាយជា​មហា​គ្រួសារ​សាមគ្គី ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​តរៀង​ទៅ​!
៕​

តំណាងរាស្ត្រ​វ័យក្មេង​៖ អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួន​

តំណាងរាស្ត្រ​វ័យក្មេង​៖ អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួន​

តំណាងរាស្ត្រ​វ័យក្មេង​៖ អ្នក​ដែល​រំដោះ និង​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន និង​វីរជន​មួយចំនួន​