Q&A : កើត​អាការ​រលាក និង មាន​ក្លិន​មិនល្អ​នៅពេល​រួមភេទ តើ​នេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី ?

សំណួរ ៖ នាង​ខ្ញុំ និង ស្វាមី ពូកែ​ខ្មាសអៀន​ច្រើន មិន​ថា​មិត្តភក្តិ​ទេ​សូម្បីតែ​អ្នកដទៃ​ក៏បាន​ដឹងដែរ ប៉ុន្តែ​បញ្ហា​នៅលើ​គ្រែ​វិញ​គេ​មិនដឹង​ទេ​ថា​យើង​ទាំងពីរ​នាក់​មិនធម្មតា​សោះឡើយ ឬ អាចនិយាយបានថា​អ្នកដទៃ​ខ្លះ​មិន​ស្មើ​ផង ។ ការនិយាយ​ដូច្នេះ​ដោយសារ​ថា​ពេល​រួមភេទ​ម្តងៗ យើង​ទាំងពីរ​នាក់​ត្រូវការ​អ្វីដែល​អស្ចារ្យ​រហូតដល់​កំពូល ។

ស្វាមី​នាង​ខ្ញុំ​ចូលចិត្ត​ឱ្យ​នាង​ខ្ញុំ​បៀម​អា​អូន​តូច​របស់គាត់ បើទោះបី​ពេលខ្លះ​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​អា​អូន​តូច​មិនសូវ​ស្អាត ប៉ុន្តែ​ចាំបាច់​ត្រូវតែ​បំពេញ​បំណង​របស់គាត់​ដែរ ព្រោះថា​គាត់​មាន​សេចក្តីសុខ​ណាស់ ។ សម្រាប់​នាង​ខ្ញុំ​មុន​រួមភេទ​តែង​សម្អាត​ត្រង់​កន្លែង​ពិសេស​យ៉ាង​ស្អាត​រាល់​លើក​ដើម្បី​កុំឱ្យ​ជះក្លិន​អាក្រក់​នៅពេល​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​ប្តី ។​

​ខ្ញុំ​ពេញចិត្ត​អា​អូន​តូច​របស់​ស្វាមី​ណាស់ ព្រោះថា​វា​ធំ​អាច​ផ្តល់​សេចក្តីសុខ​ដល់​នាង​ខ្ញុំ​ម្តងៗ​មិនធម្មតា​ឡើយ ។ ទោះបីយ៉ាងណា​នាង​ខ្ញុំ​មាន​បញ្ហា​មួយ​គឺ​នៅពេល​រួមភេទ​មានការ​កកិត​ខ្លាំង​គឺ ក្រោយពេល​រួមភេទ​កើត​អាការ​ក្រហាយ មិន​ថា​កើត​មកពី​ការដែល​ស្វាមី​ប្រើ​ទឹកមាត់ ឬ ថ្នាំដុសធ្មេញ​ជួយ​សម្រួល​ក្នុងពេល​ស៊ក​បញ្ចូល​ម្តងៗ​នោះទេ ។ ពេលខ្លះ​វា​បានធ្វើឱ្យ​រលាក​ដោយ​ត្រូវ​ផ្អាក​រួមភេទ​រយៈពេល​យូរ​ថែមទៀត ។ តើ​នេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី ?

ចម្លើយ ៖ ប្រការ​ដំបូង​ដែល​តែង​បង្ក​ឱ្យ​កើត​បញ្ហា​បែបនេះ ដោយសារ​ភាគី​បុរស​ធ្វើ​អូ​រ៉ា​ល់​សិច ឬ ដោយសារតែ​បុរស​មាន​សុខភាព​មាត់​ធ្មេញ​មិន​ស្អាត ដោយមាន​វត្ថុ​កខ្វក់​នៅ​លាយឡំ បើទោះបី​មុនពេល​យើង​ចាប់ផ្តើម​មាន​សិច​បាន​ដុស​សម្អាត​ដោយ​ច្រាស​ខ្ពុរមាត់​ដោយ​ទឹក​ថ្នាំ​ក្តី ប៉ុន្តែ​មេរោគ​មិនអាច​បំបាត់​អស់ ១០០ ភាគរយ​នោះដែរ ។ ក្រៅពីនេះ​ក្រោយ​ការ​រួមភេទ​ការកើត​អាការ​ក្រហាយ​នេះ​ក៏​អាច​បណ្តាលមកពី​ប្រដាប់ភេទ​របស់​បុរស​មិន​ស្អាត និង ម្យ៉ាងវិញទៀត​ក៏​អាច​បណ្តាលមកពី​កម្លាំង​ទង្គិច​ខ្លាំងៗ​ពេក​នៅពេល​រួមភេទ​ក៏​ជា​ផ្នែក​មួយ​ដែរ ។

ចំពោះ​ការថែរក្សា​ប្រដាប់ភេទ​ឱ្យ​ប្រសើរ​ឡើងវិញ​ត្រូវ​ប្រើពេល​ប្រមាណ ១-២ សបា្តហ៍ ។​​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​រួមភេទ​ឱ្យមាន​សុវត្ថិភាព​គឺ​ត្រូវ​សម្អាត​រាងកាយ​ឱ្យបាន​ស្អាត​មុនពេល​រួមភេទ ។ ជាមួយគ្នានេះ​មិនត្រូវ​ប្រើ​កម្លាំងបាយ​ខ្លាំងពេក​ឡើយ ព្រោះ​វា​អាច​បណ្តាលឱ្យ​ប្រដាប់​ភេទស្ត្រី​ទទួលរង​ការ​ដាច់​រលាត់ ។ ត្រូវ​ចងចាំ​ថា​សេចក្តីស្នេហា​រវាង​បុរស​-​ស្ត្រី មិនមែន​ត្រឹមតែ​ការរួម​ភេទ​ទេ តែ​អ្វីដែល​សំខាន់បំផុត​គឺ​ការជួយ​ថែរក្សា​សុខភាព​ដល់​គ្នា​ទើប​ជា​ដៃគូ​ដ៏​ល្អ និង មាន​សុខ​ភាពល្អ​រួមរស់​ជាមួយគ្នា​បានយូរ​អង្វែង ៕

Q&A : កើត​អាការ​រលាក និង មាន​ក្លិន​មិនល្អ​នៅពេល​រួមភេទ តើ​នេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី ?