ហេតុអ្វី​បានការ​ពិសារ​អាហារ​កៀក​មុន​ចូល​គេង​មិនល្អ​?

​តើ​អ្នកជា​មនុស្ស​ដែល​តែង​នៅក្បែរ​ទូរ​ទឹក​ករ ឫ​ក៏​ជា​មនុស្ស​តែង​បើក​ទូរ​ទឹកកក​យក​វត្ថុ​មក​ញាំ​ជា​ញឹក ញាប់​នោះដែរ​ទេ ជាពិសេស​នៅពេល​យប់​មុន​ចូល​គេង​?
ហេតុអ្វី​បានការ​ពិសារ​អាហារ​កៀក​មុន​ចូល​គេង​មិនល្អ​?

ពិត​ហើយ​មនុស្ស​មួយចំនួន​តែង​រក្សាទុក​នូវ​វត្ថុ​ពិសា​ខ្លះៗ​ដែល​គេ​ចូលចិត្ត​ពិសារ ជាពិសេស​នៅពេល​យប់ គេ​តែង​ពិសារ​អ្វី​ក៏បាន​អោយតែ​មាននៅ​ក្នុង​ទូរ​ទឹកកក​។ បើ​អញ្ចឹង​មែន​នោះ អ្នក​គួរ​ដល់ពេល​បោះបង់ ទំលាប់​នេះ​ចោល​ហើយ ព្រោះ​វា​មិនល្អ​សម្រាប់​សុខភាព​អ្នក​នោះទេ​។ ​ខាងក្រោម​នេះ​ជាហេតុ​ផល​ខ្លះ​ដែល​អ្នក​គួរ​យល់ដឹង​ពី​ផលប៉ះពាល់​បណ្តាលមកពី​ទម្លាប់​ពិសារ អាហារ​នៅពេល​មុន​ចូល​គង​៖

១. ហេតុផល​ច្បាស់លាស់​បំផុត​មួយ​គឺ ការ​ពិសារ​អាហារសម្រន់​លេង​នៅពេល​យប់​កៀក​ពល មុន​ចូល​គេង​បណ្តាលអោយ​ឡើង​ទំងន់​ខ្លួន និង​ប៉ះពាល់​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។

២. តាម​ការសិក្សា​មួយចំនួន​បង្ហាញថា មនុស្ស​ដែល​មិន​ទម្លាប់​ពិសារ​អាហារ​បន្ថែម​ក្រោយ​អាហារ​ពេល​ល្ងាច ច្រើន​មាន​សុខភាព​ល្អ​ជាង ហើយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាមរ​ត់របស់​ពួកគេ​ក៏​ប្រសើរ​ជាង​អ្នក​ដែល​ទម្លាប់​ពិសា​រដែរ​។

៣. ទម្លាប់​ពិសារ​អាហារ​នៅពេល​យប់ បង្ករ​លទ្ធភាព​កើន​នូវ​កម្រិត​កូ​ឡេ​ស្ទេ​រ៉ូ​ល និង ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​មិនអាច​ជួយ​បំពេញ​មុខងារ​បាន​ប្រសើរ​នោះទេ​។

៤. បើ​ពិសារ នៅ​ម៉ោង​កៀក​ចូល​គេង​ខ្លាំងពេក ក៏​រឹតតែ​បណ្តាលអោយមាន​ផល​លំបាក ដល់​ការរំលាយ​អាហារ និង ពិបាក​ក្នុងការ​គេង​៕​សុផល​

ហេតុអ្វី​បានការ​ពិសារ​អាហារ​កៀក​មុន​ចូល​គេង​មិនល្អ​?