ជនដៃដល់​កាប់សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​៧​នាក់​នៅ​ខេត្ត​ព្រះសីហនុ​នគរបាល​តាម​ចាប់បាន​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែ​ឲ្យ​ដឹង ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ជនដៃដល់​ដែល​កាប់សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​៧​នាក់​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​នោះ​។​លោក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​នាយកដ្ឋាន​កណ្ដាល នគរបាល​យុត្តិធម៌ ក្រោម​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា នាយកដ្ឋាន​នគរបាល​បញ្ចេ​ក​ទេស វិទ្យាសាស្ត្រ ឧបត្ថម្ភ​ពី​អង្គភាព​ការពារ​កុមារ ស៊ី​ភី​យូ កម្លាំង​នគរបាល​ភ្នំពេញ និង​ខេត្តកណ្តាល តាម​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនដៃដល់​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។ សម្រាប់​ករណី​ឃាត​កម្មនេះ ត្រូវបាន​លោកស្នងការ​ប្រាប់ថា ជា​រឿង​គំនុំ ហើយ​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ជាច្រើន​ផងដែរ នាពេល​កន្លងទៅ​។​

​សូម​រំលឹកថា ឃាតកម្ម​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណ​:​ប្តី​និង​ជា​ឪពុក​ចេញទៅ​នេ សាទ បាត់ ហើយ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ ។ ៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១​ជី ដូន អាយុ​៦៥​ឆ្នាំ មិន​ស្គាល់ឈ្មោះ​របួស​ក្បាល​ធ្ងន់​, ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ស្លាប់​, ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន អាយុ​១៣​ឆ្នាំ ភេទ​ស្រី​ស្លាប់​, ទី​៤ ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់​, ទី​៥ ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​, ទី​៦ ក្មេងប្រុស មិន​ស្គាល់ឈ្មោះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់ឈ្មោះ អាយុ​១​ឆ្នាំ​៕ ​KA-07-01-2016-00

ជនដៃដល់KA-07-01-2016-26 KA-07-01-2016-27 KA-07-01-2016-28 KA-07-01-2016-29 KA-07-01-2016-30 KA-07-01-2016-31 KA-07-01-2016-32 KA-07-01-2016-33 KA-07-01-2016-34 KA-07-01-2016-35