អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ គ្រងតំណែងខ្សែក្រវ៉ាត់ NAGAWORD ២០១៦

ភ្នំពេញ៖ ការប្រកួតប្រដាល់ក្បាច់គុន បូរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ និង ដើម្បីដណ្តើមខ្សែក្រវ៉ាត់ NAGAWORDL ក្នុងទម្ងន់៥១ គ.ក្រ នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៦ នៅលើសង្វៀនអប្សរា នៅទីរួមខេត្តព្រះសីហនុ ដើម្បីអបរអរសាទរខួប អនុស្សាវរីយ៍លើកទី ៣៧ ទិវាជ័យជម្នះ៧ មករា ១៩៧៩-២០១៦ ដែលជាថ្ងៃកំណើតទី២ របស់យើងទំាងអស់គ្នា។

អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ ក្លិបកសិកម្មគ្រងតំណែងខ្សែក្រវ៉ាត់ NAGAWORD ២០១៦ ក្នុងទម្ងន់ ៥១ គ.ក្រ បន្ទាប់ពីយក ឈ្នះអ្នកប្រដាល់ មីយ៉ានម៉ា Mong chhay den ដោយពិន្ទុដាច់តែម្តង។

សម្រាប់គូអន្តរជាតិ ៤គូទៀតរួមមាន អ្នកប្រដាល់ រក្ស ជ័យ ក្លិបកសិកម្ម ចាញ់ អ្នកប្រដាល់Sak Kat ក្នុងទឹកទី២ រីឯអ្នកប្រដាល់កំពែង ខ្មៅ ក្លិបកសិកម្មសន្លប់ស្តូកក្រោមថ្វីដៃអ្នកប្រដាល់ថៃ Phut Noyក្នុងទឹកទី៤ , អ្នកប្រដាល់ សារឿន ច័ន្ទ ក្លិបសម្រែករាជសីបង្រ្កាបគ្រឿងញៀន ឈ្នះអ្នកប្រដាល់អ៊ីតាលី Mayken ដោយពិន្ទុ៕

អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ គ្រងតំណែងខ្សែក្រវ៉ាត់ NAGAWORD ២០១៦

អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ គ្រងតំណែងខ្សែក្រវ៉ាត់ NAGAWORD ២០១៦