ប្រគំ​តន្ត្រី ពិព័រណ៍​ពាណិជ្ជកម្ម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​រំលឹក​នូវ​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ ៧​មករា​

ភ្នំពេញ: នៅ​ល្ងាច​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បានរៀបចំ​ការប្រគំ​តន្ត្រី ពិព័រណ៍​ពាណិជ្ជកម្ម ដែលមាន​ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករនិយោជិត ដែល​ភាគច្រើន​ជា​យុវជន ចូលរួម​ជាង​មួយ​ម៉ឺន​នាក់ ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​រំលឹក​នូវ​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ ៧​មករា ១៩៧៩-៧​មករា ២០១៦​។​

​លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា យុវជន​ជំនាន់​មុន បាន​យក​ជីវិត​ធ្វើ​ដើមទុន តស៊ូ​រំដោះទឹកដី និង​ប្រជាជន​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​។ អ្វីៗ​ដែលមាន​មកដល់​សព្វ​ថ្ងៃនេះ គឺ​ការ​សមិទ្ធផល​ដ៏​ធំធេង​របស់​យុវជន​ជំនាន់​មុន ដូចនេះ​យើង​ជា​យុវជន​ជំនាន់​ក្រោយ ត្រូវ​ជ្រោង​ទង់​បន្ត​ពី​យុវជន​ជំនាន់​មុន ដើម្បី​បន្តទៅ​មុខ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព ឯកភាព​ជាតិ និង​ជឿជាក់​លើ​កម្ពុជា​ខ្លួនឯង​៕​