បាឡែនបុកពី ក្រោយគោយន្តចៃ្ន រេចង្កូចធ្លាក់ផ្លូវ រងរបួសនៅស្រុកក្រគរ

ពោធិ៍សាត់៖ អ្នកបើកបរគោយន្តច្នៃម្នាក់ បានរងរបួសស្រាល ដោយសាររថយន្ត កាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-4301 បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត បង្កនោះរេចង្កូច ធ្លាក់ពីលើផ្លូវជាតិលេខ៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៥និង៥០នាទី ព្រឹកព្រលឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរប៉ាងព្រាមចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤-១៣៥ក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញគោយន្តមួយគ្រឿង បើកបរក្នុង ទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥ លុះបើកមកដល់ចំនុចកើតហេតុក៏ស្រាប់ តែមានរថយន្ត មួយ គ្រឿងទៀតបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយក៏បានបុកចំពីក្រោយ គោយន្តច្នៃនោះតែម្តង បន្ទាប់មករថយន្តបង្កក៏បានរ៉េចង្កូចធ្លាក់ ផ្លូវចំណែកអ្នកបើកបររថយន្ត ក៏បានបើកទ្វារត់គេចខ្លួន។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា អ្នកបើកបរគោយន្តដែលរងរបួសស្រាលនោះ មានឈ្មោះដាភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយករវាស់វែងទាំងរថយន្ត បង្កនិងគោយន្តច្នៃត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីរង់ចាំការដោះស្រាយ៕

បាឡែនបុកពី ក្រោយគោយន្តចៃ្ន រេចង្កូចធ្លាក់ផ្លូវ រងរបួសនៅស្រុកក្រគរ

បាឡែនបុកពី ក្រោយគោយន្តចៃ្ន រេចង្កូចធ្លាក់ផ្លូវ រងរបួសនៅស្រុកក្រគរ

បាឡែនបុកពី ក្រោយគោយន្តចៃ្ន រេចង្កូចធ្លាក់ផ្លូវ រងរបួសនៅស្រុកក្រគរ