ទស្សនាវីឌីអូ ទាំងស្រុងរបស់ សម្តេចតេជោ ពន្យល់បញ្ជាក់អំពី ចំណុចសំខាន់ៗ មួយចំនួនដែលជា កង្វល់ពលរដ្ឋចំពោះ ការអនុវត្តន៍ច្បាប់ ចរាចរណ៍ថ្មី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានពន្យល់ អំពីចំណុចសំខាន់ៗមួយចំនួន ដែលជាកង្វល់របស់ពលរដ្ឋ ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី ទៅកាន់មហាជនតាមរយៈវីឌីអូឃ្លិបនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេច។ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែនបានពន្យល់ថា៖

១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃ ប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។

២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមក ប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។

៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹបញ្ចុះតម្លៃជូនពលរដ្ឋ ។

៥-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង 125 cc ចុះក្រោម ហើយចង់អោយសមាជិក គ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិត បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។

៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជា យានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹង អោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា៕

 ទស្សនាវីឌីអូ ទាំងស្រុងរបស់ សម្តេចតេជោ ពន្យល់បញ្ជាក់អំពី ចំណុចសំខាន់ៗ មួយចំនួនដែលជា កង្វល់ពលរដ្ឋចំពោះ ការអនុវត្តន៍ច្បាប់ ចរាចរណ៍ថ្មី