ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ម្នាក់​ត្រូវ​រថយន្ត​ហា​យ​លែ​ន​ឌ័​យ​បុក​បែក​ប្រអប់ជើង​ឆ្វេង

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ម្នាក់​ឈ្មោះ សឿ​ន ភក្តី បាន​រង​របួស​បែក​ប្រអប់ជើង​ឆ្វេង​​ធ្ងន់​ធ្ងរ​​ដោយសារ​ត្រូវ​រថយន្ត​ហា​យ​លែ​ន​ឌ័​របុក​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​ប៉ូលិស​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ម៉ាក​ស៊ី​រូស ពាក់​ស្លាក​លេខ នគរបាល 1-5865 តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ទ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ហា​យ​លែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3039 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​នោះ​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏​បុក​ម៉ូតូ​រង​គ្រោះ​​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ដួល ចំណែក​មន្ត្រី​ប៉ូលិស​រូប​នោះ​រង​របួស​បែក​ប្រអប់ជើង​ឆ្វេង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​ធ្វើការ​វាស់វែង រួច​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​ ព្រម​ទាំង​នាំ​អ្នក​បើក​បរ​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ដើម្បី​​សួរ​នាំ និង​ដោះស្រាយ​គ្នា​​តាម​នីតិវិធីច្បាប់ ៕