ក្រុមវ័យចំណាស់ អាស៊ាន ប្រកួតមិត្តភាព ក្រុមវ័យចំណាស់ ប៉េងហួត ដើម្បីអបរអរសាទរ ទិវាជ័យជម្នះ៧ មករា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៦នេះ ក្រុមបាល់ទាត់វ័យចំណាស់អាស៊ាន បានបើកការប្រកួត លក្ខណៈមិត្តភាពក្រុមបាល់ទាត់ វ័យចំណាស់ប៉េងហួត នៅទីលានបាល់ទាត់ស្តាតចាស់ ដើម្បីអបរអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវាជ័យជម្នះ៧ មករា ១៩៧៩-២០១៦ ដែលជាថ្ងៃកំណើតទី២ របស់យើងទំាងអស់គ្នា។

ក្នុងឳកាសការប្រកួតលក្ខណៈមិត្តភាព អបរអរសាទរនេះក្រុមបាល់ទាត់ វ័យចំណាស់ប៉េងហួត បានយកឈ្នះ ក្រុមបាល់ទាត់វ័យចំណាស់អាស៊ាន ដោយបច្ចេកទេសលទ្ធផល ៤ទល់២ ក្នុងជំនួបលើកទី២តែម្តង ហើយកាលលើកទី១ក្រុមបាល់ទាត់វ័យចំណាស់ប៉េងហួតបានចាញ់ក្រុមបាល់ទាត់ វ័យចំណាស់អាស៊ាន ដោយបច្ចេកទេសលទ្ធផល ២ទល់៥។

លោក អ៊ុក សំណាង ប្រធានក្រុមបាល់ទាត់វ័យចំណាស់អាស៊ានបានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះធ្វើឡើងចំថ្ងៃបុណ្យ ៧មករា គឺ ដើម្បីអបរអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវាជ័យជម្នះ៧ មករា ១៩៧៩-២០១៦ និងរឹតចំណងសាមគ្គីភាព ពីស្ថាប័នរដ្ឋ និង ឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡា ធ្វើឲ្យយើង ទទួលបាន សុខភាពល្អឈ្នះរាល់ ជំងឺផ្សេងៗ ដែលមកយារយី លើរាងកាយមនុស្ស សម្រាប់ក្រុមដែលចូលរួមប្រកួតសុទ្ធតែឈ្នះទាំងអស់គ្នាបានឈ្នះពានរង្វាន់សុខភាពផងដែរ៕