សែន រ៉ាដេតក្លាយជាម្ចាស់ខ្សែក្រវាត់Naga World

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​វ័យក្មេង​សែន រ៉ា​ដេ​ត​ក្លិប​អប្សរា​គុន​ខ្មែរ​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ Naga World នៅ​ក្នុងការ​ប្រកួត​នាយ​ប់​ថ្ងៃទី​៧​មករា​នា​ខេត្ត​ព្រះសីហនុ​ជាមួយ​អ្នក​ ប្រដាល់​ថៃ  Mong Chhay Den​នោះ ។​

​    ​រ៉ា​ដេ​ត​បាន​ប្រកួត​យ៉ាង​តឹងតែង​ជាមួយ​អ្នក​ប្រដាល់​ថៃ Mong Chhay Den រហូតដល់ ៥ ទឹក​ពេញ​ឯណោះ​។​ ទោះបីជា​យ៉ាងណា​ក៏​ការប្រកួត​ភាគច្រើន​គឺ​រ៉ា​ដេ​ត​ជា​អ្នកមាន​ប្រៀប តែ​ជា​ញឹកញាប់​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានធ្វើ​ឲ្យ​ រ៉ា​ដេ​ត​ជួប​ការលំបាក​ដែរ ។​

​    ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ​សែន រ៉ា​ដេ​ត​បាន​ជ័យជំនះ​ដោយ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ថៃ Mong Chhay Den ហើយ​គេ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ Naga World តែម្ដង ។​

​     ​យ៉េន ឌី​ណា​មកពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដែរ​នោះបាន​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ ខ្លាំង​ជនជាតិ​ជប៉ុន​ឈ្មោះ Hiroya​។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​សារឿន ចាន់​ក្លិប​សម្រែក​រាជសីហ៍​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ May Ken បាន​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រ​កួត​គ្នា ៥ ទឹក​ពេញ​នោះ ។ គួរ​បញ្ចាក់​ថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។​

​    ​កំពែង ខ្មៅ​ក្លិប​ក្រសួងកសិកម្ម​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Phut Noy ដោយ​ពិន្ទុ​ដាច់​តែម្ដង​បន្ទាប់ពី​ប្រកួត​ គ្នា ៥ ទឹក​ពេញ​នោះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​ដោយឡែក​អ្នក​ប្រដាល់​រក្ស ជ័យ​របស់​ក្លិប​ក្រសួងកសិកម្ម​ដែរនោះ​ត្រូវ​អ្នក​ប្រដាល់​ថៃ Sak Kat ផ្ដួល​បាន​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ២ ។​