ដើម​ឆ្នាំ​ថ្មី ទេសចរ​ប្រុស​ស្រី សម្រុក​​ទៅ​លេង​ទឹក​ជ្រោះ​ប៊ូស្រា

ចេញ​​ដំណើរ​ពី​ទីរួមខេត្ត មណ្ឌលគិរី ក្រុម​​​ទេសចរ​ហាក់ជា​​អស់កម្លាំង ប៉ុន្តែ​អារម្មណ៍​​ទាំង​នោះ ក៏​បាន​រសាត់​បាត់​ឆ្ងាយទៅវិញ ក្រោយ​ពួកគេ​បាន​ឃើញ​​​មនុស្ស​ម្នាច្រើន កំពុង​តែ​ប្រជ្រៀត​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា […]​​ នេះ​​ជា​ទិដ្ឋភាព​នៅ​កន្លែង​​​ច្រកចូល រមណីយដ្ឋាន​​ធម្មជាតិ «ទឹក​ជ្រោះ​ប៊ូស្រា»​។
ដើម​ឆ្នាំ​ថ្មី ទេសចរ​ប្រុស​ស្រី សម្រុក​​ទៅ​លេង​ទឹក​ជ្រោះ​ប៊ូស្រា

តាម​មាត់​ផ្លូវចុះ​​ទៅ​កាន់​ បុប្ផា​លាក់ខ្លួនដ៏​ស្រស់​សោភាកណ្ដាលព្រៃ គេ​ឃើញ​អាជីវករដាក់​លក់​ចំណី​​​អាហារ វត្ថុ​អនុស្សាវរីយ៍ ជា​ស្នាដៃ​ជនជាតិ​ដើម​ភាគតិច ត្បូងបញ្ចេញ​ពន្លឺ​ផ្លេកៗ ហើយ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ គឺ​​មាន​​មនុស្ស​​​ដើរ​​ចុះឡើង​យ៉ាង​ច្រើ​នកុះករ ប្រៀប​បាន​ទៅ​នឹង​ផ្សារ​ទំនើប​អ៊ីចឹង​​ដែរ។

ចំណែក​តាម​ជណ្ដើរ​ចុះ​ទៅ​កាន់ «ទឹកជ្រោះ​ប៊ូស្រា» វិញ​ក៏​​មានគេ​​លក់​​ថ្នាំ​បុរាណ ខ្នាយ​សត្វ ទឹកឃ្មុំ និង​ផ្លែឈើ​​ជាដើម ហើយ​មិន​តែ​ប៉ុណ្ណោះ ក៏​មាន​​អ្នក​លេង​ឧបករណ៍​បុរាណ ប្រណាំង​ជាមួយ​សំឡេង​ទឹក​ធ្លាក់​។ រីឯ​​ក្មេង​តូចៗ​​បាន​អង្គុយ បញ្ចេញ​ស្នាមញញឹម​ស្រស់​ពព្រាយ ដែល​ជា​ទម្លាប់​​​ស្វាគមន៍របស់​ខ្មែរ​ ទៅកាន់​​ទេសចរជាតិ និង​អន្តរជាតិ។

​ដល់​ទីធ្លា​ទឹកជ្រោះ​​មនុស្ស​រាប់រយ​នាក់ កំពុង​អង្គុយ​ក្នុង​តូប លើ​ថ្ម​រាបស្មើ​ក្រោម​ប្លប់​ឈើ បរិភោគ​អាហារ និង​ស្ដាប់​សំឡេង​ទឹក​ជ្រោះ​យ៉ាង​រីករាយ។

ទឹកជ្រោះ​ប៊ូស្រា តំបន់​ទេសចរណ៍​ធម្មជាតិ ស្ថិត​ក្នុង​​ស្រុក​ពេជ្រចិន្ដា ​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ​ពី​​ស្រុក​សែន​មនោរម្យ ខេត្ត​​សំបូរ​ភ្នំ​មណ្ឌល​គិរី ហើយ​បើ​តាម​ការ​ឱ្យ​ដឹង ​ភ្ញៀវ​ច្រើន​ទៅ​លេង​តំបន់​នេះ ​នៅ​ថ្ងៃ​ឈប់​សម្រាក ចុង​សប្ដាហ៍ ឬ​ថ្ងៃ​មាន​បុណ្យ​ទាន​ផ្សេងៗ។

កាល​ពី​ថ្ងៃ​ទី​ ១ ដល់ ២ ខែ​មករា ឆ្នាំ​ ២០១៦ ចំនួន​ទេសចរ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។  “ពីរ​ថ្ងៃ​ហ្នឹង​ច្រើន​ណាស់! ច្រើន​មែន​ទែន!» នេះ​បើ​តាម​​បុរស​​ម្នាក់ ដែល​កំពុង​លក់​ប្រហិតនៅ​ទី​នោះ៕

ឱកាស​ឆ្លង​​ឆ្នាំ​សកល ​ខេត្ត​សៀមរាប​​ទទួលបាន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ និង​​​អន្តរជាតិ ​​១៥ ​ម៉ឺន​នាក់​​

ទេសចរ​សម្រុក​ទៅ​លេង​ឆ្នេរ​សមុទ្រ​អូរឈើទាល​ខេត្ត​ព្រះសីហនុ នាថ្ងៃឆ្លងឆ្នាំ

អត្ថបទ៖ អ៊ុំ សុភក្តិ