«គ្រាប់ពេជ្រ» ចេញផ្សាយហើយ!


«គ្រាប់ពេជ្រ» ចេញផ្សាយហើយ!

​«បង​ឯង​មើល​តិច​មើល៍ ​អាហ្នឹង​ម្សៅ​ហ្ស៊ីន​អត់?» គេ​​ហុច​ម្សៅ​ផាត់​មួយ​ប្រអប់​ឱ្យ​ខ្ញុំ​មើល។
​«​មាន​អី​! ហ្ស៊ីន​តើ! ទិញ​នៅ​ណា? មួយ​ម៉ាណ? ទិញ​ឱ្យ​ណា​គេ?» ខ្ញុំ​ប្រញាប់​ជំរិត​សួរ​គេ​ភ្លាម។
​«​ទិញ​នៅ​​ផ្សារ​ថ្ងៃ​មិញ! មួយ​៨​រៀល​ ទិញ​ឱ្យ​គេ!»
​«​ប្រុស​ឬ​ស្រី​គេ​ហ្នឹង?»
«​ប្រុស​ហើយ​មើល​ទៅ!» គេ​និយាយ​ឌឺ​ដាក់​ខ្ញុំ​ ហើយ​កញ្ឆក់​ម្សៅ​ពី​ដៃ​ខ្ញុំ​ទៅ​ទុក​ក្នុង​កាតាប។
​«​កូន​អី​ល្ងាច​មិញ​ហ្នឹង​មែន?» ខ្ញុំ​សួរ​វា​។ វា​ងក់​ក្បាល​មិន​មាត់
«​មាន​អី​កូន​ហ្នឹង​ស្អាត​តើ​! ញញឹម​ស្រស់​​ ហើយ​ខ្ចី​ញ៉េញ​ទៀត!»
«​មិន​ខ្ចី​ម៉េច​ បើ​វា​កូន​កាត់​ចិន!»
​«​ស្អី? អ្ហែង​ហៅ​សង្សារ​សុទ្ធ​តែ​វា​ចឹង?»
«​មាន​អី​នៅ​ក្រោយ​ខ្នង​សោះ!»

«ងាប់​ហើយ! ហៅ​សង្សារ​ឱ្យ​វា​ស្វីត​ខ្លះ​ទៅ​អ្ហា!»
«​​ហូយ! ប៉ិន​អា​ប្រដៅ​គេ​ច្រើន​ហ្នឹង​ ច្រើន​តែ​អត់​!» វា​រអ៊ូ​ដោយ​សំឡេង​ធំ។ អផ្សុក ​ខ្ញុំ​ក៏​ទាញ​ទូរសព្ទ​វា​មក​មើល​ តែ​ក៏​ជាប់​​ Password។
«​នែ៎! ដោះ ​Password​ ឱ្យ​បង​តិច​មើល៍​!»
«​អត់​ចង់!» មើល​វា​ឆ្លើយ​ចុះ​! ខំ​សន្សំ​លុយ​ទិញ iPhone 5s ឱ្យ​វា​ ខ្លួន​ឯង​​ទ្រាំ​ប្រើ​អិន​ចុច​ពិល​ ដល់​សុំ​ឆែក​ទូរសព្ទ​ វា​អត់​ឱ្យ​មើល។
ឃើញ​វា​កាន់​សៀវភៅ​រៀន​ ខ្ញុំ​មិន​នៅ​រំ​ខាន​ឡើយ​ ក៏​ដើរ​ចេញ​ទៅ​​ក្រៅ។ មក​វិញ​ដើរ​កាត់​សាឡុង​ទទួល​ភ្ញៀវ​ឃើញ​រូប​ថត​កាល​ដែល​កាន​វា​ប្រឡង​បាក់​ឌុប​ជាប់​បាន​និទ្ទេស​B ពួក​យើង​ជប់​លៀង​ឱ្យ​វា។​ ស្នាម​ញញឹម​នៃ​គ្រួសារ​យើង​ទាំង​បួន​នាក់ ​វា​បាន​ផ្លាស់​ប្ដូរ​ទៅ​ហើយ​ ព្រោះ​គ្រួសារ​នេះ​វា​លែង​ដូច​ពី​មុន​។ ប៉ា​កាន់​តែ​ចាស់​ មាន​កូន​តែ​ពីរ​នាក់ មិត្តភ័ក្ដិ​គាត់​មាន​ចៅ​អស់​ហើយ​ តែ​​គាត់​សូម្បី​តែ​កូន​ប្រសា​ក៏​មិន​ទាន់​មាន​​​…

 

ចុចអានសាច់រឿងនេះទាំងស្រុង!

 

«គ្រាប់ពេជ្រ» ចេញផ្សាយហើយ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ