Thierry Henry ចង់ឲ្យក្លឹប Barcelona យកចិត្តទុកដាក់លើ Neymar បង្ការពេល Messi ចេញ

ក្រុងម៉ាឌ្រីដ៖ អតីតកីឡាករសញ្ជាតិបារាំង បានជំរុញឲ្យក្លឹបអ្នកមានបុណ្យ Barcelona ឲ្យផ្តោតអារម្មណ៍ និងរក្សាទុកកីឡាករ Neymar នៅពហុកីឡដ្ឋាន Camp Nou ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលនេះ អាចលេងជំនួសតំណែង កីឡាករអាហ្សង់ទីន បានយ៉ាងល្អនោះ ។ នេះបើយោងតាមគេហទំព័រ goal ចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។

Thierry Henry បានបង្ហាញពីចំណាប់ អារម្មណ៍ខ្លួនថា ក្លឹបអ្នកមានបុណ្យ Barcelona មិនត្រូវព្យួរជើង កីឡាករសញ្ជាតិប្រេស៊ីលនេះឡើយ ព្រោះគាត់ជាមរតកតែមួយគត ដែលអាចជំនួសតំណែង Messi នៅពេលចាកចេញពី ពហុកីឡដ្ឋាន Camp Nou ។

Neymar បានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរ ទៅកាន់ ក្លឹបបិសាចក្រហម Manchester United នៅរដូវកាលក្តៅនេះ ៕

Thierry Henry ចង់ឲ្យក្លឹប Barcelona យកចិត្តទុកដាក់លើ Neymar បង្ការពេល Messi ចេញ

Thierry Henry ចង់ឲ្យក្លឹប Barcelona យកចិត្តទុកដាក់លើ Neymar បង្ការពេល Messi ចេញ