២​យ៉ាង​សាមញ្ញ​ពេល​ព្រលឹម កាន់​តែ​រ៉ូ​មែន​ទិក​ជាមួយ​គូ​ស្នេហ៍

២​យ៉ាង​សាមញ្ញ​ពេល​ព្រលឹម កាន់​តែ​រ៉ូ​មែន​ទិក​ជាមួយ​គូ​ស្នេហ៍

ពេល​ព្រឹក​អ្នក​ក៏​អាច​បង្កើន​ភាព​រ៉ូ​មែន​ទិក​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់​អ្នក​បាន​ដែរ ​ទោះ​វា​ជា​ថ្ងៃ​ធម្មតា មិន​ចំ​បុណ្យ​ទាន​ឬ​ថ្ងៃ​កំណើត​ក៏​ដោយ។

 

ខាង​ក្រោម​នេះ​ជា​វិធី​២​យ៉ាង​សាមញ្ញ ជួយ​ឲ្យ​អ្នក​និង​គូ​ស្នេហ៍​កាន់​តែ​ស្រលាញ់​គ្នា​ទ្វេ​ដង៖

 

 

២​យ៉ាង​សាមញ្ញ​ពេល​ព្រលឹម កាន់​តែ​រ៉ូ​មែន​ទិក​ជាមួយ​គូ​ស្នេហ៍

រូបតំណាង

ផ្ញើ​សារGood morning ៖ ក្រោក​ពី​គេង​ភ្លាម ផ្ញើ​សារ​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់ ថា Good morning honey កាន់​តែ​ជួយ​ឲ្យ​ស្នេហា​អ្នក​ស្រស់​បំព្រង និង​រឹត​តែ​ស្រលាញ់​អ្នក​ទ្វេ​ដង​ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​គូ​ស្នេហ៍​រំភើប​និង​យល់​ថា​អ្នក​ចាត់​ទុក​នាង​ឬ​គាត់​​ជា​មនុស្ស​សំខាន់ និង​តែង​គិត​ដល់​មុន​គេ​ទាំង​អស់។ នេះ​បើ​តាម​លោក រដ្ឋា និស្សិត​សិក្សា​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ន័រតុន។
ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​មួយ​គ្នា៖ វិធី​នេះ​នឹង​ជួយ​ឲ្យ​ស្នេហា​កាន់​តែ​ផ្អែម​ល្ហែម​ដូច​ស្ករ​តាំង​មែ បេះ​មិន​ចេញ​ព្រោះ​បាន​ជួយ​ឲ្យ​អ្នក​នឹង​គូ​ស្នេហ៍​បាន​ជួប​មុខ​គ្នា​រាល់​ថ្ងៃ ដោយ​មិន​បារម្ភ​ឃ្លាត​កាយ​ណាយ​ចិត្ត។ កញ្ញា ជាតា និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។

 
សម្រាប់​អ្នក​មាន​គូ​សង្សារ​ មាន​ធ្លាប់​សាកល្បង​វិធី​ទាំង​នេះ​ហើយ​ឬ​នៅ?

 

 

សូមអាន ​  ​​៥យ៉ាង ​​អាច​​ទាយ​ដឹង​ថា​ Crush មាន​ចិត្ត​​ស្រលាញ់​អ្នក​វិញ​​ ច្បាស់​ជាង​ការ​​​ទាយ​ដោយ​បក​ត្របក​​ផ្កា

 

 

 

អត្ថបទ៖ លឹម សុ​នា​