រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

រូប​ចម្លាក់​ក្រមួន​របស់ Luhan អតីត​សមាជិក​ក្រុម​ចម្រៀង EXO នៅ​សារមន្ទីរ Madame Tussauds ទីក្រុង​ប៉េកាំង​ដែល​ទើប​តែ​ដាក់​សម្ពោធ​នោះ​ត្រូវ​​ទទួល​បាន​ពាក្យ​រិះគន់​ជា​ខ្លាំង​ព្រោះ​មើល​ទៅ​មិន​ដូច​រូប​ពិត។

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 
បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ចម្រៀង​និង​សម្ដែង Luhan ទើប​តែ​ក្លាយ​ជា​តារា​ដែល​កើត​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ដំបូង​គេ​ដែល​មាន​រូប​ចម្លាក់​ផ្ទាល់​ខ្លួន​នៅ​សារមន្ទីរ Madame Tussuads នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ ថ្ងៃ ៧ ​ខែ​មករា​មុន​នេះ Luhan បាន​មាន​វត្តមាន​នៅ​សារមន្ទីរ​ដើម្បី​សម្ពោធ​រូប​ចម្លាក់​របស់​ខ្លួន។ យ៉ាងណាក៏ដោយ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា​រូប​នេះ​មើល​ទៅ​មិន​ដូច​តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ នោះ​ទេ រីឯ​មតិ​មួយ​ចំនួន​ទៀត​​ថែម​ទាំង​បាន​លើក​ឡើង​ថា​រូប​នេះ​អាក្រក់​ណាស់​ដូច​តែ​សំលៀក​បំពាក់​នោះ​ទេ។

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 
បើ​ទោះ​បី​ជា​ទទួល​រង​ការ​រិះគន់​យ៉ាង​ច្រើន​ក៏​ដោយ ចំពោះ Luhan តារា​វ័យ​ក្មេង​រូប​នេះ​នៅ​តែ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​លោក​មាន​រូប​ចម្លាក់​ផ្ទាល់​ខ្លួន។ អតីត​សមាជិក​ក្រុម​ចម្រៀង EXO បាន​និយាយ​លេង​សើច​​​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា “ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ខ្ញុំ​ខ្លាច​តែ​រូប​ក្រមួន​មាន​កម្ពស់​ខ្ពស់​ជាង​ខ្ញុំ​ទេ”៕

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 

រូប​ចម្លាក់​ក្រមួន​របស់​អតីត​សមាជិក EXO ត្រូវ​គេ​រិះ​គន់​យ៉ាង​ខ្លាំង

 

ចុចអាន៖បទ​រួម​គ្នា​របស់ Suzy និង Baekhyun វាយ​លុក​គ្រប់​តារាង​ចម្រៀង

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14