ស្នូលពោត អាចច្នៃជា ប្រពភឥន្ធនៈ បាន

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក និយាយថា កាកសំនល់ស្នូលពោត ដែលតែងតែបន្សល់ទុក នៅលើដីចំការ បន្ទាប់ពីធ្វើការប្រមូលផលរួចដើម្បីការពារគុណភាពដី អាចក្លាយជាវត្ថុធាតុ ដើមយ៉ាងសំខាន់ សម្រាប់ច្នៃជាឥន្ធនៈធម្មជាតិ។

ការសិក្សាមួយដោយក្រុមអ្នកវិទ្យាសាស្ត្រជាមួយនឹងក្រសួងកសិកម្ម សហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថា គុណភាពដីមិនអាចថយចុះនោះទេ ប្រសិនបើកាកសំណល់ស្នូលពោតអស់ ទាំងនោះត្រូវបានយកពីដីចំការ ដោយវាមានអត្ថប្រយោជន៍ក្នុងការធ្វើជាប្រេងឥន្ធនៈធម្មជាតិ។

អ្នកវិទ្យាសាស្រ្តម្នាក់ លោក Brian Weinhold បាននិយាយថាៈ "ពួកយើងមិនមានទិន្នន័យដែលបញ្ជាក់ថា ស្នូលពោតអាចជួយការពារគុណភាពដីនោះទេ"។

ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការមានស្នូលពោតនៅលើដី មិនមានទំនាក់ទំនងជាមួយនឹងការហូរច្រោះដីនៅពេលរដូវភ្លៀងធ្លាក់នោះឡើយ៕

ស្នូលពោត អាចច្នៃជា ប្រពភឥន្ធនៈ បាន