អ្នកវិទ្យាសាស្ត្រ រកឃើញចំណុចដល់ កំពូលរបស់ស្ត្រី

សុខភាព៖ រាប់សតវត្សមកហើយ ដែលគេពុំទាន់មានភ័ស្តុតាង វះកាត់វេជ្ជសាស្ត្រណាមួយ បង្ហាញពី “ចំណុចកំពូល” របស់នារី ថាវាមានពិតប្រាកដ ប៉ុន្តែការស្រាវជ្រាវថ្មីៗបំផុតមួយ ត្រូវបានចុះផ្សាយពីទស្សនាវដ្តី Seual of Medecine បានបញ្ជាក់ថា ចំណុច ដល់កំពូលរបស់ស្ត្រីពេលរួមរ័ក គឺមានពិតប្រាកដ។

បណ្ឌិតវេជ្ជសាស្ត្រ Adm Ostrzenski នៃវិទ្យាស្ថានស្រាវជ្រាវ Gynecology នារដ្ឋ Florida (អាមេរិក) បានដំណើរការវះកាត់ ញែកផ្តាច់បន្ទះសាច់ខាងមុខទ្វាមាសរបស់សាកសពស្ត្រីវ័យ ៨៣ ឆ្នាំម្នាក់ ហើយលោកបានរកឃើញផ្នែក ដែលត្រូវបានហៅថា ចំណុច “កំពូល” នេះ។

យោងតាមការស្រាវជ្រាវ លោក Ostrzenski ចំណុចកំពូល មានរចនាសម្ព័ន្ធជាកញ្ចប់ជិតមួយ មានចម្ងាយពីទ្វាទឹកម៉ូត ១៦,៥ មីលីម៉ែត្រ និងបង្កើតជាជ្រុង ៣៥ ដឺក្រេ ប្រៀបទៅនឹងច្រកខាងក្រៅទ្វាទឹកម៉ូត។ ចំណុចកំពូលមានទំហំបណ្តោយ ៨,១ មីលីម៉ែត្រ ទទឹងប្រមាណពី ១,៥ ទៅ ៣,៦ មីលីម៉ែត្រ និងកម្ពស់ ០,៤ មីលីម៉ែត្រ។ ពេលយកចេញពីសិរីរាង្គមនុស្ស រួមជាមួយបណ្តាក្រពេញតភ្ជាប់ជុំវិញនោះ ចំណុចកំពូលនេះ មានភាពយឺត ទាញបានពី ៨,១ ទៅ ៣៣ មីលីម៉ែត្រ។

លទ្ធផលនៃការស្រាវជ្រាវនោះ អំពីផ្នែកវះកាត់វេជ្ជសាស្ត្រ គឺបញ្ជាក់បានថា ចំណុចកំពូល គឺមានពិតប្រាកដ ហើយវាជួយឱ្យយើងយល់បានច្បាស់លាស់ជាងមុន និងអាចកែសម្រួលសមត្ថភាព របស់ផ្នែកប្រដាប់ភេទនារី៕

អ្នកវិទ្យាសាស្ត្រ រកឃើញចំណុចដល់ កំពូលរបស់ស្ត្រី