របៀបថែទាំងភ្នែក អ្នកឲ្យមានសុខភាពល្អ

សុខភាព៖ យោងតាមគេហទំព័រសុខភាព healthylifestyleteam បានចុះផ្សាយឲ្យដឹងពី របៀបតំហែទាំសុខភាពភ្នែក ឲ្យល្អ ប្រសើរ ដោយមាន ០៨វិធី ដូចខាងក្រោមនេះ៖

១. រៀងរាល់ ៣ ម៉ោងម្ដង អ្នកត្រូវបិទភ្នែករបស់អ្នកសម្រាកឲ្យបាន ១ នាទី។
២. ធ្វើលំហាត់ប្រាណដើម្បីផ្ដល់ឲ្យភ្នែករបស់អ្នកមើលឃើញច្បាស់ជារៀងរាល់ថ្ងៃ។
៣. ទទួលទានទឹកការ៉ុត ដើម្បីជំនួយដល់សុខភាពភ្នែក។
៤. ប្រសិនបើអ្នកកំពុងតែវែនតាដើម្បីជំនួយភ្នែក អ្នកត្រូវដកវាចេញក្នុងអំឡុងពេល ២ ទៅ ៣ ម៉ោងម្ដង។
៥. ធ្វើការម៉ាស្សាភ្នែករបស់អ្នកជាប្រចាំថ្ងៃ។
៦. នៅពេលដែលអ្នកកំពុងងូតទឹក អ្នកត្រូវលាងសម្អាតភ្នែករបស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ឌៗ។
៧. សម្រាកពីកុំព្យូទ័រយ៉ាងហោចណាស់ឲ្យបាន ២ ម៉ោង មុនពេលចូលគេង។
៨. អ្នកត្រូវធ្វើការផ្ដោតសម្លឹងទៅលើទិដ្ឋភាពនៃចំណុចណាមួយ ឲ្យបាន ២ ទៅ ៣ នាទីក្នុងមួយថ្ងៃ។ ប្រសិនបើវាមានការលំបាកក្នុងការសម្លឹងមើល ឬរហូតដល់ថ្នាក់ចេញទឹកភ្នែក, អ្នកគួរតែបិទភ្នែកសម្រាកភ្លាមទៅ៕

របៀបថែទាំងភ្នែក អ្នកឲ្យមានសុខភាពល្អ