ការពាក់ គ្រឿងអលង្ការមាស និងប្រាក់ មានប្រយោជន៍ សម្រាប់សុខភាព

ក្នុងរាងកាយមនុស្សមានធាតុទឹក និងធាតុភ្លើងវិលវល់ជាប្រចាំ បើធាតុទាំង២ធ្វើការរួមគ្នាល្អ រាងកាយនឹងរឹងមាំ ប៉ុន្តែបើធាតុណាមួយរាំងស្ទះ អាចធ្វើឲ្យមិនស្រួលខ្លួន។

គ្រឿងអលង្ការមាស ប្រាក់មានឥទ្ធិពលចំពោះអ្នកពាក់ដោយផ្ទាល់ ។ មាសជាលោហៈក្តៅ និងជំរុញអារម្មណ៍ឲ្យរហ័សរហួន។ រីឯអ្នករឹងមាំពេលពាក់គ្រឿងអលង្ការប្រាក់ ដែលជាលោហៈត្រជាក់ អាចធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់មិនងាយខឹងក្រោធឡើយ។

ក្បាលខ្សែក្រវ៉ាត់មាស ឬស្ពាន់ៈ
បរិវេណពោះជាផ្នែកដែលត្រូវមានកម្តៅជានិច្ច ដើម្បីឲ្យប្រព័ន្ធដុតបំផ្លាញថាមពល ធ្វើការបានល្អ ប៉ុន្តែបើមានធាតុទឹកច្រើនពេក ពោះនឹងត្រជាក់ ធ្វើឲ្យរាករួសឆ្លាស់គ្នា និងទល់លាមក អាហារមិនរលាយ ឈឺឆ្អឹងខ្នង ចង្កេះ មានខ្លាញ់ប្រមូលផ្តុំនៅក្បាលពោះ ត្រគាក និងភ្លៅច្រើន ដៃជើងត្រជាក់។ បើអ្នកមានអាការៈបែបនេះ គួរតែឈប់ទទួលទានទឹកត្រជាក់ រួចប្តូរមកទទួលទាន អាហារក្តៅឧណ្ណៗ និងពាក់ក្បាលខ្សែក្រវ៉ាត់ដែលធ្វើពីមាស ឬស្ពាន់ ដើម្បីសម្រួលតុល្យភាពធាតុភ្លើង បរិវេណពោះឲ្យដំណើរការ បានកាន់តែប្រសើរឡើង។

ខ្សែ ក និងក្រវិលប្រាក់ៈ
សមស្របចំពោះស្រ្តីដែលក្តៅក្នុង ឈឺ ក ញឹកញាប់មានជាតិខ្លាញ់ប្រមូល ផ្តុំងាយ ព្រោះធាតុត្រជាក់របស់លោហៈប្រាក់ និងកាត់បន្ថយកម្តៅខ្លួនបានល្អ។

ខ្សែ ក ក្រវិលមាសៈ
សមស្របចំពោះអ្នកដែលមានសម្ពាធឈាមទាប មុខស្លេក ស្រវាំងភ្នែក ងងឹតមុខញឹកញាប់ ព្រោះភាពក្តៅរបស់មាស និងទៅជំរុញចលនារបស់ឈាមជួយឲ្យស្រស់ថ្លាស្វាហាប់។

ក្បាលខ្សែក្រវ៉ាត់ប្រាក់ៈ
មនុស្សដែលអាចមានអារម្មណ៍ឃ្លានញឹកញាប់ គួរពាក់ក្បាលខ្សែក្រវ៉ាត់ប្រាក់ ព្រោះប្រព័ន្ធដុតបំផ្លាញថាមពល ធ្វើការខុសប្រក្រតី ពោះវៀនបញ្ចេញទឹករំលាយមកលើសតម្រូវការ ហើយមនុស្សបែបនេះច្រើនតែស្គម បរិភោគអ្វីក៏មិនធាត់ព្រមទំាំងកំពុងប្រឈមជំងឺទឹកនោមផ្អែម ជំងឺបេះដូង កូលេស្តូរ៉លខ្ពស់ ជាតិខ្លាញ់ស្ទះនៅក្នុងឈាម។ ដូច្នេះត្រូវប្រើក្បាលខ្សែក្រវ៉ាត់ប្រាក់ ដើម្បីបន្ថែមភាពត្រជាក់ដល់ពោះ ទើបប្រព័ន្ធដុតបំផ្លាញថាមពល អាចធ្វើការបានធម្មតា៕

ការពាក់ គ្រឿងអលង្ការមាស និងប្រាក់ មានប្រយោជន៍ សម្រាប់សុខភាព