តួឯកស្រី ដ៏ល្បីរបស់ថៃ កញ្ញា ផេនខេក និង ម៉ែ ចាប់ដៃគ្នា សម្តែងក្នុងរឿងថ្មី

ក្រោយពេលដែល តួឯកស្រីដ៏កំពូលប្រចាំប្រទេសថៃ ទាំងពីរដួង កញ្ញា ផេនខេក ខេមម៉ានីត និង កញ្ញាម៉ៃ ដាវីកា បានបញ្ចប់កិច្ចសន្យាជាមួយ នឹងស្ថានីយ៍ទូរទស្សន៍ថៃមួយ តួឯកស្រីទាំងពីរនឹងមានគម្រោង ថតខ្សែភាពយន្តឲ្យស្ថានីយ៍ទូរទស្សន៍ផ្សេងៗទៀត ប្រចាំប្រទេសថៃ។ នេះបើយោងតាមគេហទំព័រព័ត៌មានសិល្បៈថៃ ចេញផ្សាយនៅថ្ងៃសុក្រ ទី ៨ ខែមករា ឆ្នាំ ២០១៦។ 

កាលពីមុនទស្សនិកជនជាច្រើន បានមានមន្ទិលសង្ស័យថា តើតួឯកស្រីទាំង២ នឹងចេញសម្តែងនៅឯណាវិញបន្ទាប់ពីបញ្ចប់កិច្ចសន្យានៅ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ថៃ?  ដោយឡែក កាលីពេលថ្មីនេះ ក៏មានសេចក្តីរាយការណ៍មួយបានលើកឡើងថា កញ្ញាផេនខេក និង កញ្ញាម៉ៃ ដាវីកា និងចាប់ដៃគ្នាថតខ្សែភាពយន្តថ្មី នៅដើមឆ្នាំ ២០១៦នេះ។

គួរបញ្ជាក់ថា តួឯកស្រីដ៏ល្បីទាំងពីរដួង នឹងសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្តមួយនៅក្នុងស្ថានីយទូរទស្សន៍ True4You ដែលនឹងត្រូវចូលរួម សម្តែងដោយតួឯកប្រុសដ៏ស្រស់សង្ហារ ប្រចាំប្រទេសថៃផងដែរ។

តួឯកស្រី ដ៏ល្បីរបស់ថៃ កញ្ញា ផេនខេក និង ម៉ែ ចាប់ដៃគ្នា សម្តែងក្នុងរឿងថ្មី

  • តួឯកស្រី ដ៏ល្បីរបស់ថៃ កញ្ញា ផេនខេក និង ម៉ែ ចាប់ដៃគ្នា សម្តែងក្នុងរឿងថ្មី已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:កំសាន្ត