តន្រ្ដីនៃក្ដីសង្ឃឹម នឹងធ្វើឡើងនៅថ្ងៃទី ១០ខាងមុខ ដើម្បីរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ

ភ្នំពេញ៖ តន្ដ្រីនៃក្ដីសង្ឃឹម គឺជាការប្រគុំឡើងក្រោមការរៀបចំពីសំណាក់ក្រុម​សប្បុរសធម៌យុវជនកម្ពុជា (Cambodia Youth Charity)។ កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណងដើម្បីស្វែងរក ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ នាតំបន់ដាច់​ស្រយាល។ កម្មវិធីនេះដែរ នឹងប្រារព្ធឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា កូរ៉េ(CKCC)។

យោងទៅតាមលោក ឃឹម សុច័ន្ទវិរៈ ដែលជាប្រធាននៃក្រុមសប្បុរសធម៌​យុវជន កម្ពុជាបាន បញ្ជាក់ថា កម្មវិធីរបស់យើងត្រូវបាន បែងចែកទៅជាកម្មវិធីធំ ៣សំខាន់ៗ ពោលគឺការតាំង ពិព័រណ៍ស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពក្នុងការច្នៃ​ប្រឌិតថ្មីៗ ដែលការតាំង​ពិព័រណ៍នេះ ត្រូវបានប្រារព្ធចាប់ តាំងពី​ពេលព្រឹក រហូតដល់​ពេលរសៀល។ កម្មពិធីទី២ ដែលប្រារព្ធនាពេលព្រឹកនោះ គឺការប្រកួតសមត្ថភាព ច្រៀងរាំ និងទេពកោសល្យផ្សេងៗ។ រីឯកម្មវិធីធំទី៣នោះ គឺការប្រគុំតន្ដ្រីដែលនឹង​ប្រារព្ធឡើងនាពេលរសៀលចាប់ពីវេលាម៉ោង ១រសៀលតទៅ ដែលការប្រគុំតន្រ្ដី​នេះត្រូវបានចូលរួមដោយសិល្បករ និងសិល្បការនីល្បីៗជាច្រើន ដូចជាកញ្ញាលាង សុផាឡែន, លោក Jimmy Kiss, លោក ម៉ា ច័ន្ទបញ្ញា, Emo Composer, ក្រុមក្មេងខ្មែរ, ក្រុម Khmer Pride, SED2R, លោក Tempo, លោកអា ដា សក្កដា, និងតារាល្បីៗជា​ច្រើនទៀត ជាពិសេសយើងនឹង ជួបជាមួយពិធីករ ពិធីការនី ដ៏មានប្រជាប្រិយភាព ដូចជា៖ អ្នកនាងខៀវ សានសាណា, លោកជា វណ្ណារឹទ្ធ, កញ្ញាឈិន រីយ៉ា​, លោកគិរី, និងកញ្ញាឈុន ម៉ារីណែត។

តម្លៃសំបុត្រត្រឹមតែ ៥$ និងអាវយឺតត្រឹមតែ ៤$ តែប៉ុណ្ណោះ។

ជាចុងក្រោយ ពួកយើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងឡាយចូល ជួយចូលរួម​ជាវសំបុត្រ ដើម្បីចូលរួម ទាំងអស់គ្នាក្នុងការជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារ​កំព្រា នាតំបន់ដាច់ ស្រយាល។

តន្រ្ដីនៃក្ដីសង្ឃឹម នឹងធ្វើឡើងនៅថ្ងៃទី ១០ខាងមុខ ដើម្បីរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ
តន្រ្ដីនៃក្ដីសង្ឃឹម នឹងធ្វើឡើងនៅថ្ងៃទី ១០ខាងមុខ ដើម្បីរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត