ទឹកក្រូច​លាយ​ទឹក​ការ៉ុត​ល្អ​បំផុត​ក្នុង​ការបំបាត់​អា​ការៈតឹង​ច្រមុះ​

ទឹកក្រូច​លាយ​ទឹក​ការ៉ុត​ល្អ​បំផុត​ក្នុង​ការបំបាត់​អា​ការៈតឹង​ច្រមុះ​

​តើ​អ្នក​កំពុងតែ​មាន​បញ្ហា​តឹង​ច្រមុះ ឬ​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​មែន​ទេ​? ទឹក​ការ៉ុត​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដែល​ផ្តល់​នូវ​ការបំបាត់​បញ្ហា​នេះ​បាន​ភ្លាមៗ​តែម្តង​។

​បញ្ហា​នៅ​ច្រមុះ និង​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ភាគច្រើន​កើតឡើង​ដោយសារ​ប្រតិកម្ម​នឹង​សារធាតុ​គីមី​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន ឬ​ក្នុង​ផ្ទះ (​ទឹកអប់ សាប៊ូកក់សក់ ទឹក​លាង​សម្អាត ។​ល​។​) ឬ​អាហារ​ដូចជា​សាច់ ស៊ុត និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ស្ក និង​អាហារ​កែច្នៃ​ជាដើម​។

នេះ​គឺជា​ទឹក​ក្រឡុង​មួយ​ប្រភេទ​ដែល​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ដែល​អាច​ជួយ​បើក​ផ្លូវដង្ហើម និង​សម្អាត​ស្លេស​ស្ទះ​ក្នុង​ប្រហោង​ឆ្អឹង​នៅមុខ​បាន​។ វា​ក៏​មាន​វីតាមីន ជាតិ​រ៉ែ និង Phytonutrients សំខាន់ៗ​ដើម្បី​ថែរក្សា​សុខភាព​ទូទៅ​ឱ្យ​នៅ​ល្អ​។

គ្រឿងផ្សំ​
•​    ​ការ៉ុត ធំ ៦​មើ​ម​
•​    ​ក្រូច​បកសម្បក​រួច ៣​ផ្លែ​
•​    ​ក្រូចឆ្មា​បកសម្បក​រួច ១​ផ្លែ​
•​    ​មើម​រមៀត​ស្រស់ មួយ​ដុំ​តូច​
•​    ​មើម​ខ្ញី​ស្រស់ មួយ​ដុំ​តូច​

វិធីសាស្ត្រ​
ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​ខាងលើ​ដាក់​កិន​ចូលគ្នា​ក្លាយទៅជា​ទឹក ហើយ​ញ៉ាំ​វា​ភ្លាមៗ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។