វិធីធ្វើក្រួចបំពងឲ្យមានរសជាតិឆ្ងាញ់

​​​តើត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​ក្រួច​​បំពង​មាន​​រស​ជាតិ​​ឆ្ងាញ់? ​វាជា​រឿង​ងាយទេ, ​អ្នកគ្រាន់​តែ​យក​ក្រួច​មក​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​កូរវាសព្វ ​បន្ទាប់​មកអ្នក​ត្រូវ​រក្សាវា​ទុក​ឲ្យបាន ​១៥​ ​នាទី​សិន ​​ដើម្បី​ឲ្យ​​ចូល​​រស់​ជាតិ​​បានល្អ​ ​ហើយ​បើចង់​​ដឹង​​កាន់​តែ​​ច្បាស់​​សូម​​អនុវត្ត​​ជាមួយ​ ​មង្គល​ការ ​ដូច​ខាង​ក្រោម៖

 

វិធីធ្វើក្រួចបំពងឲ្យមានរសជាតិឆ្ងាញ់

+ គ្រឿងផ្សំ៖

-​​ ក្រួច ៤ ធ្វើឲ្យស្អាត

- ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ

- ស្ករស កន្លះស្លាបព្រាបាយ

- គ្រឿងការី ១ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. ​មុន​ដំបូង​យកក្រួច​មក​ប្រឡាក់​ជា​មួយ​ ស្ករស, គ្រឿងការី និងម្សៅស៊ុបមាន់ ឲ្យ​ចូលគ្រឿង​​សព្វ។

. បន្ទាប់​មក​ទុក​វា​ ១៥​នាទីសិនចាំ​យក​មក​ដាក់​បំពង​ឲ្យ​ឆ្អិនឡើង​ក្រហម​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើក្រួចបំពងឲ្យមានរសជាតិឆ្ងាញ់