សព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទន្លេ​សេ​សាន្ត​ក្រុមគ្រួសារ​មិន​ជឿថា​លង់ទឹក​

​ដោយ​៖​ភួង ផុន  

​ខេត្តរតនគិរី​៖​សាកសព​បុរស​ម្នាក់​ស្លាប់​នៅក្នុង​ទន្លេ​សេសា​ន្ត ត្រូវ​សមត្ថកិច្ច​ស​ន្និ​ដា្ឋ​ន​ថា​ករណី​លង់ទឹក តែ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ថា ស្លាប់​មិន​សម​ហេតុ​សម​ផល និង​មាន​អាថ៌កំបាំង​ច្រើន​។​

   សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​រកឃើញ ទើ​លើ​ថ្ន ក្នុង​ទន្លេ​សេសា​ន្ត ចំងាយ​ប្រមាណ​ជា ៥​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១១ ថ្ងៃត្រង់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ត្រូវ​ក្រុមគ្រួសារ​អះអាងថា មានឈ្មោះ សេម ឌី ហៅ រ៉ា អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះជួល​ក្នុងភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ជា​អ្នក​នាំ​រថយន្ត​កែច្នៃ​ចូល​ព្រៃ​ដឹកឈើ​ធ្នង់ អោយ​ក្រុម​ឈ្មួញ​មួយក្រុម​ក្នុងស្រុក​តា​វែង​។​

    តាម​ការអះអាង​ពី​បុរស​ម្នាក់​ឈ្មោះ ញ៉ុ​ល វណ្ណៈ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជា​អ្នកបើកបរ​រថយន្ត​កែច្នៃ​ដឹកឈើ បានអោយដឹងថា ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ដឹកឈើ​អោយឈ្មោះ ឡេង ។​នៅ​យប់​វេលា​ម៉ោង​៨ ទៅ​ម៉ោង​៩ យប់ គាត់​នឹង​ជនរងគ្រោះ​បាននាំគ្នា​ដើរ​ឆ្លងទន្លេ​សេសា​ន្ត ពី​ភូមិ​វាង​ចាន់​ទៅ​ភូមិ​កំពង់​រឿង ហើយ​គាត់​ដើរ​ពីក្រោយ​ជនរងគ្រោះ​ចំងាយ​ប្រមាណ​ជា​២​ម៉ែត្រ​។ ជិត​ឆ្លងទន្លេ​ផុត​ទៅហើយ គាត់​ក៏​លង់ទឹក​ស្រែក​អោយគេ​ជួយ ហើយក៏​មាន​គេ​ទៅ​ជួយ រួច​ផុតពី​ការ​លង់ទឹក ចំណែក​ជនរងគ្រោះ​នៅតែ​ដើរទៅ​មុខ​រហូត ដោយមាន​ភ្លើងគោម​ពាក់​លើ​ក្បាល​ទៀតផង មិនដឹងថា​យ៉ាងម៉េច បាត់​ពន្លឺ​ភ្លើងគោម​ក៏​បាត់​ទាំង​មនុស្ស​តែម្ដង ហើយ​ក្រុម​អ្នក​ទៅ​សង្គ្រោះ​គាត់​និង​ខ្លួន​គាត់ បាននាំគ្នា​ស្រែកហៅ​ជនរងគ្រោះ តែ​មិនឮ​ឆ្លើយ​។​

   ចំណែក​ស្ត្រី​ឈ្មោះ ត្រោក ដា​នី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ជា​ប្រពន្ធ​សាកសព បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​៧ ខែមករា នេះ​ថា នាង​មិន​ជឿថា​ប្ដី​របស់​នាង​ស្លាប់​ដោយ​លង់ទឹក​ទេ ពីព្រោះ​ជាធម្មតា ប្ដី​របស់​នាង​ចូល​ព្រៃ​ពេល​ត្រឡប់​វិញ​អោយតែ​ដល់​កន្លែង​មាន​សាវា​ប្ដី​នាង​តែងតែ​ទូរស័ព្ទ​មករក​នាង​មិនដែល​ខាន​ទេ​។​

    តា​មកា​អោយដឹងពី​លោក យឹម សារ៉េត នាយការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ថា តាម​ការពិនិត្យ​ធ្វើ​កោសល​វិច័យ​ឃើញថា សាកសព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​

    ដោយឡែក​បើតាម​ការ​អោយដឹងពី​លោក​អធិការរង​ស្រុក​តា​វែង បាន​បញ្ជាក់ថា សាកសព​មិនបាន​ធ្វើ​កោសល​វិច័យ ពិនិត្យ​អោយបាន​ត្រឹមត្រូវ​នោះទេ ដោយ​ថា​សាកសព​នោះ មាន​សភាព​ស្អុយរលួយ​។​

    គួរ​បញ្ជាក់ថា សាកសព​ជនរងគ្រោះ បាត់​ខ្លួន​តាំងពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​០៣ ខែមករា រហូតដល់ វេលា​ម៉ោង​១១ ថ្ងៃត្រង់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ទើប​រកឃើញ​។ រហូតដល់​ថ្ងៃទី​០៦ ខែមករា ទើប សមត្ថកិច្ច​មូលដ្ឋាន​រាយ​ការណ៍​ទៅ​ស្នងការ​ខេត្ត អោយ​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើ​កោសល​វិច័យ​៕

សព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទន្លេ​សេ​សាន្ត​ក្រុមគ្រួសារ​មិន​ជឿថា​លង់ទឹក​
សព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទន្លេ​សេ​សាន្ត​ក្រុមគ្រួសារ​មិន​ជឿថា​លង់ទឹក​
សព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទន្លេ​សេ​សាន្ត​ក្រុមគ្រួសារ​មិន​ជឿថា​លង់ទឹក​