HTC បន្ថែម​ពណ៌ស៊ី​ជម្ពូ​លើ​ទូរសព្ទ​​ One A9 ធ្វើ​ឲ្យ​​​កាន់​តែ​ដូច​ iPhone 6s


HTC បន្ថែម​ពណ៌ស៊ី​ជម្ពូ​លើ​ទូរសព្ទ​​ One A9 ធ្វើ​ឲ្យ​​​កាន់​តែ​ដូច​ iPhone 6s

ទូរសព្ទ​ One A9 ដែល​ក្រុមហ៊ុន​ HTC បាន​បញ្ចេញ​កាល​ពី​ខែ​វិច្ឆិកា​​កន្លង​ទៅ ​គឺ​មាន​​ជម្រើស​តែ​បួន​ពណ៌​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បន្ថែម​ពណ៌​ស៊ី​ជម្ពូ​ ជា​ពណ៌​ថ្មី​មួយ​ទៀត។

 

HTC បន្ថែម​ពណ៌ស៊ី​ជម្ពូ​លើ​ទូរសព្ទ​​ One A9 ធ្វើ​ឲ្យ​​​កាន់​តែ​ដូច​ iPhone 6s

 

ការ​បន្ថែម​ពណ៌​ស៊ី​ជម្ពូ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ទូរសព្ទ​ដែល​​ធ្លាប់​ត្រូវ​បាន​គេ​រិះ​គន់​​ថា​ចម្លង​ម៉ូដ​តាម​ iPhone 6 និង​​ iPhone 6s នោះ​ ​មាន​លក្ខណៈ​​ដូច​គ្នា​កាន់​តែ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត។ ​គួរ​បញ្ជាក់​ថា​ក្រៅ​ពី​មាន​​ពណ៌​ថ្មី​ទូរសព្ទ​នេះ​មិន​មាន​លក្ខណៈ​សម្បត្តិ​​ពិសេស​អ្វី​ខុស​ពី​ទូរសព្ទ​ពណ៌​ដទៃ​ទៀត​នោះ​ទេ។

 

ទូរសព្ទ​ពណ៌​ស៊ី​ជម្ពូ​នេះ​​នេះ​បច្ចុប្បន្ន​មាន​លក់​តែ​នៅ​ទឹក​ដី​កោះ​តៃវ៉ាន់​ដែល​ជា​ទីតាំង​កំណើត​នៃ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ​ហើយ​ខាង​ក្រុមហ៊ុន​ក៏​មិន​បាន​ឲ្យ​ដឹង​ថា​នឹង​មាន​ដាក់​លក់​នៅ​ជុំវិញ​ពិភពលោក​ឬ​យ៉ាង​ណា​នោះ​ទេ។

 

នៅ​ថ្ងៃ​ទី​១៥​ ខែ​មករា​ទូរសព្ទ​ខាង​មុខ នឹង​​មាន​ដាក់​លក់​លើ​ទីផ្សារ​នៃ​កោះ​តៃវ៉ាន់ ដោយ​ប្រភេទ​ RAM ២GB/អង្គ​ចងចាំ ​១៦GB មាន​តម្លៃ​ប្រមាណ​ ៤៥០​ដុល្លារ​ និង​ប្រភេទ​ RAM ៣​GB/អង្គ​ចងចាំ​ ៣២​GB​ មាន​តម្លៃ​ប្រមាណ​ ៤៨០​ដុល្លារ៕

 

ចុច​អាន៖ Lumia 950XL បំពាក់​កាមេរ៉ា​យក្ស​ ​មុខងារ​​ស្កេន​ប្រស្រី​ភ្នែក ដាក់​លក់​​លើ​ទីផ្សារ​កម្ពុជា​ហើយ!

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​