តើ​គួរ​បែក​ឬ ក៏​តស៊ូ?

តើ​គួរ​បែក​ឬ ក៏​តស៊ូ?

កាល​ពី​ ២ ឆ្នាំ​មុន​ខ្ញុំ​បាន​ជួប​មនុស្ស​ស្រី​ម្នាក់ ហើយ​ក៏​ជា​ថ្ងៃ​ដំបូង​ដែល​ពួក​យើង​បាន​ចូល​រៀន​ថ្នាក់​ជាមួយ​គ្នា​ ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​ភ្លាម​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​នឹង​គេ​ទៅ​ហើយ។ ​ពួក​យើង​ក៏​បាន​រាប់​អាន​គ្នា និយាយ​លេង​សើច​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​យើង​កាន់​តែ​ស្និត​ស្នាល​នឹង​គ្នា​ តែ​ពួក​យើង​ក៏​មិន​ទាន់​គិត​អ្វី​លើ​គ្នា​​នៅ​ឡើយ​ទេ​។

 

​ក្រោយ​មក​ពួក​យើង​មិន​សូវ​​ទាក់​ទង​គ្នា​ ទៀត​ដែរ​ព្រោះ​រវល់​រៀន​។ តែ​វា​ដូច​ជា​មាន​និស្ស័យ​នឹង​គ្នា ខ្ញុំ​ក៏​បាន​ឆាត​ទៅ​គេ​ហើយ​និយាយ​លេង​ជាមួយ​គេ ដូច​កាល​មុន។​ពួក​យើង​តែង​តែ​ឆាត​ជាមួយ​គ្នា​ រាល់​ថ្ងៃ។

 

ទើប​តែ​ដឹង​ ថា​អ្នក​ណា​សំខាន់​ជាង​គេ​ក្នុង​ជីវិត​ខ្ញុំ!

តើ​គួរ​បែក​ឬ ក៏​តស៊ូ?

(រូបតំណាង)

 

ថ្ងៃ​មួយ ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​នាង​​ថា​មាន​សង្សារ​ហើយ​នៅ? នាង​ក៏​តប​ថា មិន​ទាន់​មាន​ទេ ហើយ​ខ្ញុំ​ក៏​ដាច់​ចិត្ត​សុំ​នាង​​ធ្វើ​ជា​សង្សារ ហើយ​នាង​​ក៏​យល់​ព្រម។ ព្រោះ​អី​ពួក​យើង​មាន​ចិត្ត​ទៅ​លើ​គ្នា​ខ្លះ​ៗ​ដែរ ។

 

ពី​ពេល​នោះ​មក​ពួក​យើង​ក៏​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​រហូត​មក​ដល់​ឆ្នាំ ២០១៦ នេះ​។ តែ​អ្វី​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មិន​ល្អ​ សម្រាប់​ពួក​យើង​សោះ។ រឿង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អស់​ចិត្ត​នោះ​គឺ​ម៉ាក់​របស់​គេ​ចង់​ឱ្យ​គេ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង។ តើ​ខ្ញុំ​គួរ​តែ​ឱ្យ​គាត់​ទៅ​ឬ? ដើម្បី​មនុស្ស​ដែល​យើង​ស្រឡាញ់​មិន​ចង់​ឱ្យ​គាត់​មាន​រឿង​ជាមួយ​អ្នក​ផ្ទះ​គាត់​ ឬ​ក៏​ បន្ត​ជាមួយ​គ្នា​ហើយ​តស៊ូ​ជាមួយ​គ្នា​ទៀត?

 

ខ្ញុំ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ មិន​ដឹង​ថា​តើ​គួរ​ដើរ​ផ្លូវ​ណា! តែ…ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​សង្សារ​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ចង់​បាត់​បង់​គេ​ដែរ!

 

ចុចអាន៖ ទឹក​ចិត្ត​នារី​ខ្មែរ​ចំពោះ​ ​ជន​បរទេស! មិន​សរសើរ​មិន​បាន…

 

អត្ថបទ៖ សុវណ្ណ

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ