អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​

អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​

រដ្ឋាភិបាល​ប្រទេស​ស៊ីរី​ ថ្មី​​​នេះ​ៗ​បាន​​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​មាន​​ជំនួយ​ទៅ​កាន់​​​​កន្លែង​ដែល​ធ្លាប់​​​​កាន់​កាប់​ដោយ​ក្រុម​​​ឧទ្ទាម​។​​ អង្គការ​សហ​ប្រជាជាតិ​ប្រកាស​របាយ​ការណ៍​ថា​មាន​​អ្នក​ភូមិ​ស៊ីរី​​ជា​ច្រើន​​ រង​គ្រោះ​អត់​អាហារ​​រហូត​ដល់​​ស្លាប់។

 

អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​
 

ទីភ្នាក់ងារ​ជំនួយ របស់ UN បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព​​អ្នក​រស់​នៅ​ ក្នុង​ភូមិ Madaya ក្នុង​​រដ្ឋធានី Damascus ប្រទេស​ស៊ីរី ពេល​នេះ​​កំពុង​យ៉ាប់យ៉ឺន​ខ្លាំង​ ដោយ​ភាព​អត់​ឃ្លាន។

 

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ World Food Programme របស់​​​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា​ ​ប្រសិន​បើ​ដំណើរ​ការ​បញ្ជូន​ជំនួយ​ ធានា​ថា​​​​មាន​​សុវត្ថិភាព នោះ​ឡាន​​បញ្ជូន​ជំនួយ​​នឹង​ទៅ​ដល់​ទី​កន្លែង​ប្រជាជន​រង​គ្រោះ​ត្រឹម​ថ្ងៃ​ច័ន្ទ ខាង​មុខ​នេះ​។

 

អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​
 

​អង្គការ​សហប្រជាជាតិ​​បាន​​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​ស៊ីរី បាន​អនុញ្ញាត​ឲ្យ​ UN ​​ផ្ដល់​ជំនួយ ទៅ​កាន់​​​ភូមិ Kefraya និង Foah នៅ​ភាគ​ខាង​ជើង​ផង​ដែរ ប៉ុន្តែ បញ្ហា​នៅ​ទី​នោះ​​​ត្រង់​ថា ក្រុម​ឧទ្ទាម​​កំពុង​កាន់​កាប់​តំបន់​នោះ។

 

ប្រជាជន​ស៊ីរី ជិត ៤,៥ លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក។ ប្រជាជន​ជិត​ ៤០០ ០០០​ នាក់ រស់​នៅ​ក្នុង​តំបន់​ឡោម​ព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​ ទាំង​១៥ ទី​តាំង កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់៕

 

 អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​
 

អ្នក​ភូមិ​​​ស៊ីរី រង​គ្រោះ​​​អត់​ឃ្លាន កំពុង​ត្រូវ​ការ​ជំនួយ​​ ពី​អង្គការ​សហ​ប្រជាជាតិ​
 

ចុចអាន៖ មួយ​សន្លឹក​​ខ្លោច​​ចិត្ត! ក្មេង​អនាថា​ធ្វើ​កិច្ចការ​សាលា​ក្រោម​​ពន្លឺ​ភ្លើង​​ភោជនីយដ្ឋាន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, dailymail​​​​​​