ស្លាប់​៥​នាក់​និង​របួស​៩​នាក់ ក្នុង​ហេតុការណ៍ រថយន្ត​ស៊ីទែន​ដឹក​សាំង បុក​រថយន្ត​ទួរីស

ពោធិ៍សាត់: យ៉ាងហោចណាស់​មនុស្ស​ចំនួន​៥​នាក់ បាន​ស្លាប់​និង​៩​នាក់​ផ្សេងទៀត​បាន​រងរបួសធ្ងន់​និង​ស្រាល ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត​ដឹក​សាំង​បុក​ជាមួយ​រថយន្ត​ទួរីស ដឹក​អ្នកដំណើរ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​ធ្លាក់​ផ្លួ​វ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៦​និង​០០​នាទី ថ្ងៃទី​៨ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឃុំ​អ​ន្សា​រ​ចំបក់ ស្រុកក្រគរ ។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាននាំគ្នា​មកជួយនិង​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​​បង្ក​បាន​គេចខ្លួនបាត់​។

​ចំណែក​រថយន្ត​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នាតាមច្បាប់​។ ចំណែក​សាកសព​សមត្ថ​កិច្ច បាន​កំពុង​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឫក្រុមគ្រួសារ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​៕​