បុរស​ម្នាក់​តូចចិត្ត​ខ្លួន មាន​ជំងឺ​ស្ពឹក​ដើរ​មិន​រួច ចងក​សម្លាប់ខ្លួន​

កណ្តាល: បុរស​ម្នាក់​តូចចិត្ត​ខ្លួន មាន​ជំងឺ​ស្ពឹក​ដើរ​មិន​រួច បានសម្រេច​ចិត្ត​ចងក​ធ្វើអត្តឃាតសម្លាប់ខ្លួន និង​ខ្សែ​អង្រឹង​នៅលើ​ធ្នឹម​ទ្វារ​បន្ទប់ ហើយ​ត្រូវបាន​​កូនប្រុស​ប្រទះឃើញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៦​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុ​ល​អង្គស្នួលខេត្តកណ្តាល​។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ គង់ វ​ណ្ណះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ​មា​ន​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ អួរ ស្រី ស្រស់ អាយុ​៣៣​ឆ្នាំ មុខរបរ​កម្ម​ការី​នីរោងចក្រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។​

​នៅមុន​ពេល កើតហេតុ​ជនរងគ្រោះ​មាន​ជម្ងឺ ស្ពឺ​កមួយ​កំណាត់ ខ្លួន​រយះពេល​ប្រហែល៦​ខែ កន្លង​ហើយ ពេលខ្លះ​ដើរ​មិន​រួច ហើយ​ផឹកស្រា​ជាប្រចាំ​។​ពេលខ្លះ​​អង្គុយតែ​ម្នាក់ឯង​មិនសូវ និយាយ​រក​អ្នកជិតខាង​។ នៅពេល​កើតហេតុ​ប្រពន្ធ មិននៅផ្ទះ​ពេលនោះ​កូនប្រុស​ឈ្មោះ គង់​រតនា ហៅ​(​ឡយ​) អាយុ​១៥​ឆ្នាំ​ដើរទៅបន្ទប់ទឹក​ស្រាប់តែ​ឃើញ​ឪពុក​ចងក​ដោយ​ខ្សែ​អង្រឹង​នៅ លើ​ធ្នេ​ម​ទ្វារ​បន្ទប់ ទឹកក៏​រត់​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ ទើប​មក​កាត់​ខ្សែ​ដាក់ចុះ​ពេលនោះ​ជនរងគ្រោះ​ស្លាប់​រួចទៅហើយ​។

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជំនាញ​បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព គ្មានអ្វីប្លែក​ទេ រួច​ក៏​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕