ម៉ោង​ចាក់ផ្សាយ​ថ្មី​នឹង​កែប្រែ​ទម្លាប់​នៃ​ការ​ទស្សនា​ខ្សែភាពយន្ត​របស់​ទស្សនិកជន​

ភ្នំពេញ: ​ការផ្លាស់ប្តូរ​ពេលវេលា​ចាក់ផ្សាយ​ខ្សែភាពយន្ត​នៅក្នុង​ម៉ោង​ពិសេស​នេះ មានន័យ​ថា    ទស្សនិកជន​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ចូលសម្រាន្ត​យឺត ហើយ​ក៏​ប្រញាប់​រូតរះ​ត្រឡប់មក​គេហដ្ឋាន​វិញ​ផងដែរ​ដើម្បី​បាន​ទស្សនា​នូវ​ខ្សែភាពយន្ត​ភាគ​បរទេស​ល្បីៗ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក ។​

​    ​យោង​តាម​ទូរទស្សន៍​PNN​ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា​បទ​បញ្ញតិ្ត​ថ្មី​របស់​ក្រសួង​ព័ត៌មាន​គឺ ខ្សែភាពយន្ត​បរទេស​ទាំងអស់​នឹង​មិន​តម្រូវ​ឲ្យ​ចាក់​ផ្សាយ​ចាប់ពី​ចន្លោះ​ម៉ោង​៧ ដល់​ម៉ោង​៩​យប់​។ ដូច្នេះ ទស្សនិកជន​អាច​នឹង​ត្រឡប់​មក​គេហដ្ឋាន​វិញ​លឿន ដើម្បី​បាន​ទស្សនា​ភាពយន្ត​បរទេស​នៅ​មុន​ម៉ោង​៧​យប់ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា អាច​នឹង​ចូលសម្រាន្ត​យឺត​ផងដែរ ដើម្បី​បាន​ទស្សនា​តារា​ក្នុង​ដួងចិត្ត​នៅក្នុង​ខ្សែភាពយន្ត​ភាគ​បរទេស​ដែល​ខ្លួន​ពេញចិត្ត​។​

​    ​សម្រាប់​ទស្សនិកជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​ទស្សនា​កម្មវិធី​ព័ត៌មាន​នោះ បច្ចុប្បន្ន​កម្ម​វិធី​នេះ​មាន​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ពិសេស​ផងដែរ ។ ដូ​ចេះ្ន​ទស្សនិកជ​ននឹង​ទទួលបាន​ព័ត៌មាន​រឹតតែ​ប្រសើរ​ថែម​ទៀត ។​
​    ​លោក​Glen Felgate​អគ្គនាយក​ស្ថានីយទូរទស្សន៍​PNN​បាន​មានប្រសាសន៍ថា ៖ “​ដំណើរការ​កម្មវិធី​ទាំងមូល​របស់​ទូរទស្សន៍​ត្រូវបាន​ផ្លាស់ប្តូរ ហើយ​ការផ្លាស់ប្តូរ​ថ្មី​នេះ​ដែរ​ត្រូវបាន​គេ​រំពឹង​ថា​ក៏​នឹង​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ទស្សនា​របស់​ប្រជាពលរដ្ឋ​ទូទៅ
ដូចគ្នា ។​”

​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​នេះ បច្ចុប្បន្ន​ទូរទស្សន៍​PNN​ចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅ​ម៉ោង ៦ ដល់​ម៉ោង​៧​យប់ ម៉ោង ៩ ដល់​ម៉ោង​១០​យប់ និង​ម៉ោង ១១​យប់ ដល់​ម៉ោង​១​អធ្រាត្រ ជា​រៀងរាល់ថ្ងៃ ។​
​ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង​៧​យប់ ទូរទស្សន៍ PNN​នឹង​ចាក់​ផ្សាយ​ភាពយន្ត​ភាគ​ថៃ​រឿង​លោហិត​នាគ ត្រកូល​សឹង្ហ (​ច័ន្ទ ដល់ ព្រហស្បតិ៍​) និង​ក្រមុំ​ស្រស់​លង់​កំឡោះ​ខ្ទើយ (​សុក្រ ដល់ អាទិត្យ​) ។​

​ម៉ោង ៩ ដល់​ម៉ោង​១០​យប់​ភាពយន្ត​ភាគ​ថៃ​រឿង មិត្ត​ទ្រុស្តមិត្ត​(​ច័ន្ទ ដល់ ព្រហស្បតិ៍​) និង​ស្រមោល​ដួង​ចន្ទ (​សុក្រ ដល់ អាទិត្យ​) ។​

​នៅ​វេលា​ថ្ងៃត្រង់ ចាក់ផ្សាយ​ភាពយន្ត​ភាគ​ចិន​រឿងស្រី​ឆ្នាស់​បេះដូង​ដែក​ពី​ម៉ោង ១១ ដល់​ម៉ោង​១២ ថ្ងៃត្រង់ និង​ភាពយន្ត​ភាគ​ថៃ​រឿង ល្ខោន​ជីវិត នៅ​ម៉ោង​១ រសៀល ។​
​នៅក្នុង​អំឡុង​ម៉ោង​ពិសេស​ពី​ថ្ងៃ​ច័ន្ទ ដល់ សុក្រ ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង ៩​យប់ ទូរទស្សន៍ PNN​នឹង​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​ពេលយប់ និង​កម្មវិធី​ពិសេសៗ​មួយចំនួ។​
​លោក ប៉ែន ចំ​រុង ដែល​ជា​តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា នឹង​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះថា​(​ស៊ី​អារម្មណ៍​) ដែល​មាន​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ វេលា​ម៉ោង ៨:៣០ នាទី​យប់ ។​

​ជាមួយគ្នានេះ តារា​ពហុ​ជំនាញ និង​ពិធីការនី​ល្បី អ្នកនាង ខាត់ សុ​ឃីម ក៏​មាន​កម្មវិធី​ពិសេស​របស់​ខ្លួន​ផងដែរ គឺ​កម្មវិធី (​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​) ដែល​កម្មវិធី​នេះ នឹង​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង ៨:៣០ នាទី​យប់ ។​

​នៅ​ខែ​មករា ចាប់ពី​ម៉ោង​១១ ដល់​ម៉ោង​១២​ថ្ងៃត្រង់ ទូរទស្សន៍ PNN​នឹង​ចាក់​ផ្សាយ​ភាពយន្ត​ភាគ​ចិន​រឿងស្រី​ឆ្នាស់​បេះដូង​ដែក និង​ពី​ម៉ោង ១២ ដល់​ម៉ោង​១ រសៀល ភាគ​យន្ត​ភាគ​ថៃ​ល្បី រឿង ល្ខោន​ជីវិត ។ ខ្សែភាពយន្ត​ភាគ​ទាំងពីរ នឹង​ចាប់ផ្តើម​ចាក់ផ្សាយ​នៅ​សប្តាហ៍​នេះ និង​បន្ត​ចាក់​ផ្សាយ​ក្នុង​ខែ     មករា ។​

​ទូរទស្សន៍ PNN​នឹង​នាំយក​ខ្សែភាពយន្ត​ខ្មែរ មក​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ពិសេស​របស់​ខ្លួន​នៅ​ចុងឆ្នាំ​នេះ ។​

ម៉ោង​ចាក់ផ្សាយ​ថ្មី​នឹង​កែប្រែ​ទម្លាប់​នៃ​ការ​ទស្សនា​ខ្សែភាពយន្ត​របស់​ទស្សនិកជន​