‎​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​នៅ​ផ្លូវ​២១៧

ភ្នំពេញ:  បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ខ​ណះ​បើក​ម៉ូតូ​ក្នុងល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​បង្គោល​​ភ្លើង ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅ នៅ​ផ្លូវ​២១៧ ក្បែរ​ប៉ុស្តិ៍សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពី​កើតហេតុ ត្រូវបានសមត្ថកិច្ច​ទាក់ទង​រថយន្ត​គិលានសង្គ្រោះ មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី វី​វា ពណ៌ក្រហម ស្លាក​លេខ​បន្ទាយមានជ័យ 1G-3620 ក្នុង​ល្បឿន​លឿន និង​​ទាំង​ស្ថានភាព​ងងឹត លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​ផង​នោះ បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើងពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​តែម្តង​៕

‎​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​នៅ​ផ្លូវ​២១៧

‎​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​នៅ​ផ្លូវ​២១៧
‎​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​នៅ​ផ្លូវ​២១៧