ព្រាប សុវត្ថិ ត្រៀម Original Song ជាង២០បទ ស្វាគមន៍​ឆ្នាំ២០១៦

ព្រាប សុវត្ថិ ត្រៀម Original Song ជាង២០បទ ស្វាគមន៍​ឆ្នាំ២០១៦

លោក ព្រាប សុវត្ថិ តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បង្ហើប​ឲ្យ Sabay​ ដឹង​ថា លោក​បាន​ត្រៀម Original Song ជាង២០បទ ដើម្បី​​ស្វាគមន៍​ឆ្នាំ២០១៦​នេះ។

 

ព្រាប សុវត្ថិ ត្រៀម  Original Song ជាង២០បទ ស្វាគមន៍​ឆ្នាំ២០១៦

 

ការ​ថ្លែង​​របស់​លោក ព្រាប សុវត្ថិ បែប​នេះ គ្រា​ដែល​​លោក​​បាន​​ចូល​រួម​ក្នុង​ការ​ប្រគំតន្ត្រី​លើក​ទឹក​ចិត្ត​ដល់​​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​​មួយ​ក្រុម នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) កាល​ពី​ពេល​​ថ្មីៗ​នេះ។ តារា​ចម្រៀង​ល្បី​ឈ្មោះរូប​នេះ​ មិន​បាន​បញ្ជាក់​លំអិត ពី​បទ​ចម្រៀង​ដែល​​គ្រោង​ចេញ​ទាំង​នោះ​ឡើយ តែ​លោក​បាន​​​ប្រាប់​ថា ខាង​ផលិតកម្ម​កំពុង​តែ​ខិតខំ ផលិត Original Song ឲ្យ​​អស់​ពី​លទ្ធភាព ហើយ​បទ​ទាំង​ជាង​២០បទ​នោះ គឺ​សម្រាប់​តែ​លោក​ច្រៀង​ប៉ុណ្ណោះ។

 

ខាង​ក្រោម​នេះ គឺ​ជា វីដេអូ​ស្ដី​​​បទ​សម្ភាស​​ខ្លី​មួយ​​​រវាង Sabay ជា​មួយ​លោក ព្រាប សុវត្ថិ ជុំ​វិញ​ការ​ផលិត Original Song​ នេះ សូម​តាមដាន​ទាំង​អស់​គ្នា៕

 

 

អត្ថបទ៖ ខុត សីហា