Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

ក្នុង​ឱកាស​ខ្លួន​និង​កូន​ៗ​​ក្លាយ​ជា​តួ​បញ្ចូល​សំឡេង​ឲ្យ​រឿង​គំនូរជីវចល “Kung Fu Panda” តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Angelina Jolie បាន​និយាយ​រឿង​ខ្លះ​ៗ​​ទាក់​ទង​នឹង​កូន​របស់​ខ្លួន។

 

Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

 

ថ្មី​ៗ​នេះ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា កូន​ទាំង​៤​នាក់​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie រួម​មាន Pax, Zahara, Shilohនិង Knox បាន​ចូល​រួម​បញ្ចូល​សំឡេងក្នុង​ភាពយន្ត​គំនូរជីវចល “Kung Fu Panda”។ Angelina Jolie ដែល​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​តួ Tigress តាំង​ពី​ឆ្នាំ ២០០៨ នោះ​បាន​បញ្ចេញ​មតិ​ខ្លះ​ៗ​ជុំវិញ​​ការងារ​ថ្មី​របស់​កូន​ៗ​​របស់​នាង។

 

Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

 

អ្នក​ម្ដាយ​វ័យ ៤០ ឆ្នាំ​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Entertainment Tonight ថា៖ “ដំបូង​ឡើង​ពួក​គេ​រៀង​ខ្មាស​អៀន​បន្តិច។ ការ​ពិត​ទៅ​ពួក​គេ​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​អ្វី​នោះ​ទេ​ តែ​ខ្ញុំ​មិន​ចង់​ឲ្យ​ឱកាស​ដ៏​ល្អ​មួយ​នេះ​កន្លង​ផុត​ទៅ ទើប​ជំរុញ​ឲ្យ​ពួក​គេ​​ចូល​ស្ទូឌីយោ​សាក​ល​មើល ហើយ​ពួក​គេ​ក៏​សប្បាយ​ចិត្ត​នឹង​ការងារ​ថ្មី​របស់​ខ្លួន”។

 

Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​កូន​ៗ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ​មាន​មុខ​នៅ​ក្នុង​ភាពយន្ត​ហូលីវូដ។ ភរិយា​របស់ Brad Pitt បាន​ឲ្យ​ដឹង​ថា Maddox កូន​ប្រុស​ជនជាតិ​ខ្មែរ​របស់​ខ្លួន​កំពុង​ធ្វើ​ជា​ជំនួយការ​របស់​ខ្លួន​ក្នុង​ភាពយន្ត “ដំបូង​គេ​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ” ហើយ​ក្មេង​ប្រុស​អាយុ ១៤ ឆ្នាំ​រូប​នេះ​ក៏​ដើរ​តួ​អង្គ​មួយ​ក្នុង​រឿង​នេះ​ផង​ដែរ។ ចំពោះ​ឆ្នាំ ២០១៤ វិញ​ Vivienneកូន​ស្រី​បង្កើត​របស់ Jolie ក៏​មាន​វត្តមាន​ជាមួយ​ម្ដាយ​របស់​ខ្លួន​ក្នុង​ភាពយន្ត “Malificent” របស់​ផលិតកម្ម Disney ដែរ។

 

Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

 

“Kung Fu Panda” ដែល​ត្រូវ​បញ្ចូល​សំឡេង​ដោយ Angelina Jolie ព្រម​ទាំង​កូន​៤​នាក់​របស់​ខ្លួន​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៩ ខែ​មករា​ខាង​មុខ​នេះ៕

 

ចុចអាន៖Angelina Jolie និង​គ្រួសារ​​​ចំណាយ​​​​១៨០០០ដុល្លារ គ្រាន់​តែ​ស្នាក់​នៅ​​​វីឡា​មួយ​​​ក្នុង​​​ប្រទេស​​​ថៃ​មួយ​​យប់​​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail