អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សម្ពាធ​ឈាម និង​ប្រឆាំង​មហារីក​

អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សម្ពាធ​ឈាម និង​ប្រឆាំង​មហារីក​

​ប្រូ​ខូលី​ពោរពេញ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​មាន​អត្ថប្រយោជន៍​ដ៏​សម្បើម​ដល់​សុខភាព​មនុស្ស​យើង​។ វា​គឺ​ក៏​ពោរពេញ​ដោយ​ជាតិ​កាលស្យូម ជាតិ​ដែក វីតាមីន A ប្រូតេអ៊ីន និង​វីតាមីន C ព្រមទាំង​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ប្រឆាំង​នឹង​ជំងឺ ការបង្ក​រោគ និង​មហារីក​ជាច្រើន​។

​យោងទៅតាម​សមាគមន៍​សង្គម​អាមេរិក បានឱ្យដឹងថា ការ​ញ៉ាំ​ប្រូ​ខូលី​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​បាន​ដោយសារ​តែ​សារធាតុ Phytochemical ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ប្រឆាំង​នឹង​មហារីក​។ វា​ក៏​មាន​សារធាតុ Indole-3-carbinol ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​មហារីក ហើយ​អាច​បង្ការ​ការលូតលាស់​របស់​មហារីក​សុដន់ និង​ក្រពេញប្រូ​ស្តាត​បាន​ទៀងផង​។

ប្រូ​ខូលីក៏​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​បានដែរ ដោយសារ​តែ​វា​មាន​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់​។ វា​ក៏​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​ដែល​អាច​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម និង កូ​ឡេ​ស្តេ​រ៉ុល​បានដែរ​។

គ្រឿងផ្សំ​
•​    ​ប្រូ​ខូលី​ស្រស់ ១០០​ក្រាម​
•​    ​ទឹក ១០០​មី​លី​លីត្រ​
•​    ​ទឹក​ក្រូចឆ្មា ២​ស្លាបព្រា​បាយ​
•​    ​ទឹកឃ្មុំ ១​ស្លាបព្រា​បាយ​
•​    ​ផ្លែ​ប៉ោម​បៃតង ១​ផ្លែ​

របៀប​ប្រើ​
•​    ​លាង និង​ចិត​ផ្លែ​ប៉ោម និង​ប្រូ​ខូ​លីជា​ដុំ​តូចៗ​
•​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់ ទឹក​ក្រូចឆ្មា និង​ទឹក​ចូលទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​
•​    ​ចូរ​កិន​វា​ឱ្យបាន​សប់​ល្អ ហើយក៏​អាច​បន្ថែម​ទឹកឃ្មុំ​ដើម្បី​ទទួលបាន​រសជាតិ​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។