រមៀត​អាចជួយដោះស្រាយបញ្ហា​ធ្មេញ ក្នុងពេលមួយសប្តាហ៍ប៉ុណ្ណោះ

រមៀត ជាគ្រឿងទេសពណ៌លឿង​ដែលមាន​អត្ថប្រយោជន៍​ដ៏អស្ចារ្យ អាចព្យាបាល​បញ្ហា​អញ្ចាញ​ធ្មេញ និងជួយឲ្យ​ធ្មេញ​សស្អាតក្នុងរយៈពេល​ដ៏ខ្លី។ ជាពិសេស​សម្រាប់អ្នក​ដែល​មាន​បញ្ហាដោយសារតែ ការ​ជក់បារី, ផឹក​កាហ្វេ និង​តែខ្មៅ។
អ្នកគ្រាន់តែចំណាយពេល​ត្រឹមតែ​មួយសប្តាហ៍​ប៉ុណ្ណោះ បញ្ហាធ្មេញស្រអាប់ និងបញ្ហាឈាម​ហូរតាមអញ្ចាញធ្មេញច្បាស់ជា​មាន​សុខភាពឡើងវិញ។​
 
រមៀត​អាចជួយដោះស្រាយបញ្ហា​ធ្មេញ ក្នុងពេលមួយសប្តាហ៍ប៉ុណ្ណោះ
អ្វីដែលអ្នកត្រូវការ៖
- ប្រើម្សៅរមៀត ប្រហែលជា  1/4 ក្នុងមួយស្លាបព្រាកាហ្វេ
- ជ្រលក់ច្រាសដុសធ្មេញរបស់អ្នកចូល ហើយ​សម្អាតតាមធម្មតា
- បន្ទាប់ពី ៣ ទៅ ៥នាទី សូមធ្វើការលាងសម្អាតចេញ
គ្រាន់តែសម្អាតលើកដំបូងអ្នកនឹងមើលឃើញលទ្ធផលដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវព្យាយាម​អនុវត្តឲ្យទៀតទាត់រយៈពេល​មួយសប្តាហ៍​នឹង​ឃើញ​ភាព​ខុសប្លែកមិនគួរឲ្យជឿ។
អ្នកអាចបន្ថែមក្នុង pasta ក៏បាន៖ គ្រាន់តែបន្ថែមម្សៅរមៀត 1/4 ក្នុងមួយស្លាបព្រាកាហ្វេ និងន្តក់ប្រេងអូលីវពីរបីកំណក់មុននឹងបរិភោគ។
គុណប្រយោជន៍នៃម្សៅរមៀតចំពោះមាត់ធ្មេញ៖
រមៀតជាថ្នាំសម្លាប់មេរោគដែលល្អបំផុត និងជាថ្នាំ អង់ទីប៊ីយូទិច (antibiotic) បែបធម្មជាតិ។ វាអាចព្យាបាល​របួស និង​កម្ចាត់បញ្ហាផ្សេងៗរួមទាំង ការរលាកក្នុងមាត់, ឈាម​ហូរ​តាម​អញ្ចាញ​ធ្មេញ​ជាដើម៕
ដោយ៖ Seng hong
ប្រភព៖ stayonthehealthypath

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រមៀត​អាចជួយដោះស្រាយបញ្ហា​ធ្មេញ ក្នុងពេលមួយសប្តាហ៍ប៉ុណ្ណោះ