អត្ថប្រយោជន៏​លើសលប់ បាន​ពីការ​រួមភេទ ៣ដង​ក្នុងមួយសប្តាហ៏

អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បានរកឃើញ​ថា ការរួម​ភេទ ៣ដងក្នុងមួយសប្តាហ៏​អាចជួយ​កាត់​បន្ថយ​អត្រាគ្រោះថ្នាក់​នៃជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល។ ក្រៅពី​នេះ ការ​រួមភេទ​បាន​ទៀងទាត់ ក៏អាចផ្តល់​អត្ថប្រយោជន៏​ច្រើន​ចំពោះសុខភាព, ជួយឲ្យអ្នក​រស់បាន​អាយុវែង។ ខាងក្រោមនេះ​នឹងបង្ហាញ​ពីការពន្យល់​ណែនាំរបស់​វិទ្យាសាស្ត្រ ដើម្បី​ជួយឲ្យ​អ្នកអាច​រស់​បាន​យូរ៖
 
អត្ថប្រយោជន៏​លើសលប់ បាន​ពីការ​រួមភេទ ៣ដង​ក្នុងមួយសប្តាហ៏
ការពារ​ពីភាពវិកលចរិក
យើងទាំងអស់គ្នា​ប្រាកដ​ជាបានដឹង​ហើយថា បរិមាណកោសិកាខួរក្បាល​នឹងត្រលប់​ទៅរក​ភាពដើម​វិញ នៅពេលដែល​មនុស្សកាន់​តែចាស់ទៅ។ ពិត​ណាស់ ក្នុង​វ័យ ៣៥ឆ្នាំ យើង​នឹង​ត្រូវបាត់បង់​កោសិកា​ខួរក្បាល​ចំនួន ៧០០០ ជារៀង​រាល់ថ្ងៃ។ ដំណឹងនេះ​ធ្វើឲ្យមនុស្ស​មានក្តីព្រួយ​បារម្ភខ្លាំង និងគិត​ដល់អ្វីដែល​ទុទិដ្ឋិនិយម។
តែទោះបីជាយ៉ាង​ណា អ្នកវិទ្យាសាស្ត្រ​ជាច្រើនមក​ពីសកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិច បានពាំនាំ​ដំណឹងល្អ​មកប្រាប់ ដើម្បី​ពង្រឹងស្ថាន​ភាពនេះ។ ការ​រួមភេទ​ឲ្យបាន​ទៀងទាត់​នឹងជួយ​ផលិត​កោសិកា​ខួរក្បាលថ្មី។
តាមការ​សិក្សាមួយទៀត​ដែលបាន​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី PLos ONE បានបង្ហាញថា ការរួមភេទ​ជួយជម្រុញ​ដល់ការ​លូតលាស់​កោសិកាខួរក្បាល, បង្កើន​ការចងចាំ និង​មាន​សមត្ថភាព​ទទួលយក​ចំណេះ​ដឹងបាន។
កត្តាជាច្រើនដូចជា ភាពតាន​តឹង និងភាពក្រៀមក្រំ​អាចបណ្តាល​ឲ្យកន្សោម​ខួររួមតូច, ស្របពេល​ដែលការធ្វើលំហាត់ប្រាណ និងការ​រួមភេទ​អាច​ជួយដោះស្រាយបាន។
វេជ្ជបណ្ឌិត Ghosh អ្នកជំនាញ​ផ្នែកសុខភាព​ផ្លូវភេទមកពី Liverpool ចក្រភពអង់គ្លេស បាននិយាយ​ថា "មនុស្សចាស់​ដែល​អនុវត្ត​ការរួមភេទ​បានតិច​ងាយ​​ប្រឈមនឹង​បញ្ហា​វិកលចរិក”។ 
លើសពីនេះទៀត ការរួមភេទ​ក៏អាចជួយបង្កើន​លំហូរឈាម​ទៅកាន់​ខួរក្បាល, បង្កើន​កម្រិតអុកស៊ីសែន។
អ្នកជំនាញផ្នែក​ចិត្តសាស្ត្រលោក Barry Komisaruk នៅសាកលវិទ្យាល័យ Rutgers បាន​ពន្យល់ថា "តាមរយៈ​ការស្កេន​ខួរក្បាល​មើល ដោយប្រើ​បច្ចេកវិទ្យា​រំញ័រម៉ាញ៉េទិច បាន​បង្ហាញ​ថា ការសម្រេចទឹកកាម​បានធ្វើឲ្យ​កោសិកាខួរក្បាល​ធ្វើការ​ធ្ងន់ និងប្រើ​អុកស៊ីសែន​ច្រើន”។
ការពារពី​ជំងឺបេះដូង
សាកលវិទ្យាល័យ Queen នៅរដ្ឋ Belfast ចក្រភពអង់គ្លេស បានរកឃើញ​ថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៏អាច​ជួយកាត់បន្ថយ​អត្រាគ្រោះថ្នាក់​នៃជំងឺគាំងបេះដូង​ ឬដាច់​សរសៃឈាម​ខួរ​ក្បាល។
តាមការ​សិក្សាមួយ​ផ្សេងទៀត​នៅប្រទេសអ៊ីស្រាអែល​បាន​បង្ហាញថា ស្ត្រីដែល​សម្រេចទឹកកាម​បាន ២ដងក្នុងមួយសប្តាហ៏ ធ្វើឲ្យអត្រាគ្រោះថ្នាក់​នៃជំងឺបេះដូង​ថយចុះដ​ល់ទៅ ៣០% បើធៀបនឹងអ្នក​ដែលមិនចូលចិត្ត​រួមភេទ ឬសម្រេច​ទឹកកាម។
វេជ្ជបណ្ឌិត​អ្នកស្រី Lisa Turner អ្នកជំនាញ​ផ្នែកផ្លូវ​ភេទ និងស្នេហាបាននិយាយ​ថា "អរម៉ូនអង់ដូភីន ដែលបានបញ្ចេញ​ក្នុងពេល​រួមភេទ អាចជួយបញ្ឈប់​អរម៉ូន​តានតឹងក្នុង​ខ្លួន រួម​ទាំង​ជំងឺ​បេះដូង”។
ការពារ​ពីជំងឺមហារីក​ក្រពេញ​ប្រូស្តាត
អ្នកស្រាវជ្រាវ​ជាច្រើននៅសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស បានរកឃើញ​ថា បុរសៗវ័យ ៥០ឆ្នាំ​ដែល​មានក្តីសុខ​នឹង​ការរួមភេទ​បាន​ទៀងទាត់ អាចធ្វើឲ្យ​អត្រា​គ្រោះថ្នាក់​នៃជំងឺមហារីក​ក្រពេញ​ប្រូស្តាត​នៅ​កម្រិតទាប។
វេជ្ជបណ្ឌិត Ghosh បានពន្យល់​ថា "ការស្រាវជ្រាវ​ក៏បាន​បង្ហាញផង​ដែរថា ព្រះសង្ឃ​ប្រឈមមុខ​នឹងអត្រាគ្រោះថ្នាក់​នៃជំងឺមហារីកក្រពេញ​ប្រូស្តាត​ខ្ពស់​ជាងគេ”។
គេង​លក់ស្រួល
ការរួមភេទអាចជួយដោះស្រាយបញ្ហាគេងមិនលក់ ល្អប្រសើរជាងការលេបថ្នាំ ងងុយគេង។ វេជ្ជបណ្ឌិត Ghosh បាននិយាយ​ថា "ជាការ​ពិតណាស់ ការរួមភេទ​នៅពេលល្ងាច​អាច​ទទួល​បាន​អត្ថប្រយោជន៏​ច្រើនជាង​ការរួមភេទ​នៅពេល​ព្រឹក។ ព្រោះ បន្ទាប់ពីពេល​សម្រេចទឹក​កាមរួច រាងកាយ​តែងតែ​ត្រូវការ​សម្រាក មិន​ចង់ក្រោក​ឡើយ។
ចំពោះ​បុរសៗវិញ ការសម្រេចទឹកកាម​មិនខុសពី​ការចាក់ថ្នាំបំបាត់​ភាពតានតឹង​ទេ។ នេះជាហេតុធ្វើឲ្យ​បុរសៗ​ងងុយ​គេង បន្ទាប់​ពីរួមភេទ​រួច”៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!