Costa និង Oscar របស់ Chelsea ឈ្លោះ​គ្នា​​យ៉ាងខ្លាំង​នៅ​លើ​ទីលានហ្វឹកហាត់

តា​រា​ឆ្នើម Diego Costa និង Oscar របស់​ក្រុម Chelsea ត្រូវ​បាន​បំ​បែក​ចេញ​ពីគ្នា​ដោយ​មិត្ត​រួម​ក្រុម ខណៈ​ដែល​ការ​ប៉ះ​ទង្គិច​នៅលើ​ទីលាន​ហ្វឹក​ហាត់​​បាន​នាំ​ឲ្យ​មាន​​ជម្លោះ​ប្រវាយប្រតប់​គ្នា​មួយ​។ នេះ​បើ​យោង​​ទៅ​តាម​​ប្រភព​ព័ត៌​មាន​នា​នា​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

chelseaខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អេ​ស្ប៉ាញ Costa ត្រូវ​បាន​គេ​រាយ​​ការណ៍​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខឹង​សម្បា​​ទៅកាន់​ការ​ឈូស​ជើង​ដណ្តើម​បាល់​ដ៏​​គ្រោះ​ថ្នាក់​របស់​ខ្សែ​បម្រើ​​អន្តរ​ជាតិ​ប្រេស៊ីល Oscar ដែល​ត្រូវ​បានគេ​ប្រាប់​ថា បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ជាមួយនឹងការ​​ប្រជែង​ដណ្តើម​បាល់​យ៉ាង​ខ្លាំង​ក្លាយ​ពី​សំណាក់​ Costa​។ សា​រ​ព័ត៌​មាន Daily Telegraph បាន​​អះ​អាង​ថា «កីឡាករ​ទាំង​ពីរ​បា​ន​ឈ្លោះ​គ្នា និង​ត្រូវ​បាន​ទាញ​ចេញ​ដោយ​មិត្ត​រួមក្រុម​រប់ស​ខ្លួន នៅមុនពេល​​ការ​ប្រើ​​ប្រាស់​ពាក្យ​អាក្រក់​ៗ​​អាច​នឹង​នាំ​ឲ្យ​មានការ​​វាយ​តប់​​គ្នា​»​​។ ទិដ្ឋ​ភាព​ដ៏​អាក្រក់​មួយ​នេះ​គឺ​ជា​ព័ត៌​មាន​ថ្មីចុង​​ក្រោយ​បំផុត​សម្រាប់​ក្រុមម្ចាស់ការ​ពារ​តំណែង​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League គឺ Chelsea ក្នុង​រដូវ​កាល​ដ៏​ជ្រួល​ច្របល់​មួយ ដែលក្នុង​ពេលនោះ​លោកគ្រូ​បង្វឹក Jose Mourinho ត្រូវ​បាន​បណ្តេញ​ចេញកាលពី​ខែ​មុន ក្រោយពី​​បែក​បាក់​ទំនាក់​ទំនង​របស់លោក​ជា​មួយ​នឹង​សមា​ជិក​ក្រុម​ជា​ច្រើន​នៃក្រុម​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Guus Hiddink អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​អាសន្ន​របស់ Chelsea ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មិន​មានការ​ខ្វល់​ខ្វាយ​ពី​ហេតុការណ៍នេះឡើយ ខណៈ​ដែល​លោក​ត្រៀម​សម្រាប់​ការ​ប្រកួត​​ពាន FA Cup ជុំ​ទី​៣​ជា​មួយនឹង​ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ Scunthorpe United នៅ​​កីឡ​ដ្ឋាន Stamford Bridge នា​ថ្ងៃ​អាទិត្យ​នេះ​។ Oscar ក៏​បាន​ព្យា​យាម​បន្ធូរ​បន្ថយ​ភា​ចម្រូង​​ចម្រាស់​នេះ​ក្នុង​បណ្តាញ​សង្គម Twitter របស់​គេ​ផងដែរ​។ រូប​គេ​បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​អ្នក​ដែល​កំពុង​តែ​និយាយ​ពី​ខ្ញុំ និង Diego Costa ថា មាន​បញ្ហា​ជា​មួយ​នឹង​គ្នា​​ក្នុង​ការ​ពេល​ហ្វឹក​ហាត់​នៅ​ថ្ងៃ​នេះ រូប​គេកំពុង​តែ​និយាយ​កុហក់​ហើយ​។ គេ​ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ខ្ញុំ និង​មិន​ដែល​​ឈ្លោះគ្នាឡើយ​»​​៕
ប្រភព​ព័ត៌​មាន៖ Bangkok Post